អញ្ជើញចូលរួមមានលោក Le Kha Phieu អតីតអគ្គលេខាបក្ស និងជាអតីតប្រធានស្ថាប័ននយោបាយបញ្ជាការដ្ឋានលេខ ៧១៩ និងលោក Vu Mao ប្រធានមជ្ឈិមសមាគមមិត្ដភាពវៀតណាម-កម្ពុជា ព្រមទាំងមេទ័ព នាយទាហាន អតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្ដ និងជំនាញការវៀតណាមដែលធ្លាប់បំពញកាតព្វកិច្ចអន្តរជាតិជួយកម្ពុជាក្នុងអតីតកាលផងដែរ។

leftcenterrightdel
ឈុតសំដែងសិល្បៈអបអរសាទរសន្និបាត
leftcenterrightdel
គណៈកម្មាធិការសមាគមមិត្ដភាពវៀតណាម-កម្ពុជានៃអតីតកងទ័ពស្ម័គ្រចិត្ដចំណុះស្ថាប័ននយោបាយបញ្ជាការដ្ឋានលេខ ៧១៩ អាណត្ដិ ២០១៨- ២០២៣

 

អង្គសន្និបាតបានស្តាប់ការប្រកាសនូវសេចក្ដីសម្រេចរបស់មជ្ឈមសមាគមមិត្ដភាពវៀតណាម-កម្ពុជាស្ដីពីការបង្កើតសមាគមមិត្ដភាពវៀតណាម-កម្ពុជានៃអតីតកងទ័ពស្ម័គ្រចិត្ដចំណុះស្ថាប័ននយោបាយបញ្ជាការដ្ឋានលេខ៧១៩។ ក្នុងអាណត្តិដំបូងបង្អស់នេះ សមាគមបានឡើកឡើងនូវភារកិច្ច និងទិសដៅនានាសម្រាប់ការពូនជ្រំចំណងសាមគ្គីភាព មិត្ដភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជាក្នុងសម័យថ្មី។

leftcenterrightdel
ប្រតិភូចូលរួមថតរូបជាអនុស្សាវរីយ៍

 

មានប្រសាសន៍នៅក្នុងឱកាសនេះ លោក Le Kha Phieu បានសម្តែងពីគោលបំណងចង់ឲ្យសមាគមបន្ដមានការរីកចំរើន និងបើកទូលាយសកម្មភាពដើម្បីរួមចំណែកពូនជ្រំចំណងសាមគ្គីភាព មិត្ដភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា៕

បកប្រែដោយ Pham Diep