ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនខេត្ត Binh Phuoc និងមេបញ្ជាការកងកម្លាំងការពារព្រំដែនកម្ពុជាបានផ្លាស់ប្តូរព័ត៌មានស្ដីពីបញ្ហានានាដែលទាក់ទងនឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សកម្មភាពរបស់ឧក្រិដ្ឋកម្ម ភេរវកម្មនៅតំបន់ព្រំដែននាពេលកន្លងមក។

leftcenterrightdel
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc ប្រគល់បា្រក់ជំនួយជូនតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគីរី (រូបថត៖ bienphong.com.vn)

ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហការក្នុងការត្រួតពិនិត្យការនាំចេញនាំចូលនៅច្រកទ្វារព្រំដែន បន្តជម្រុញការផ្សព្វផ្សាយ អប់រំឲ្យប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរ អនុវត្តត្រឹមត្រូវតាមកិច្ចព្រមព្រៀងស្ដីពីបទបញ្ញតិព្រំដែនរវាងវៀតណាម និងកម្ពុជា ពង្រីកទំនាក់ទំនងសាមគ្គីភាពដ៏យូរលង់មកហើយ រវាងប្រជាជាតិទាំងពីរ។ ព្រមទាំង បង្កលក្ខណៈងាយស្រួលក្នុងការលក់ដូរ ត្រួតពិនិត្យសុខភាពឲ្យប្រជាជននៅព្រំដែននៃប្រទេសទាំងពីរ រួមចំណែកកសាងតំបន់ព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ក្នុងឱកាសនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc បានប្រគល់បា្រក់ជំនួយជូនកងរាជអាវុធហត្ថ ស្នងការដ្ឋាននគរបាល និងតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ដើម្បីបម្រើឲ្យល្អការកសាងអង្គភាព រួមចំណែកអនុវត្តល្អការងារការពារព្រំដែន៕

 

បកប្រែដោយ Thuy Anh