leftcenterrightdel
អ្នកតំណាងអញ្ជើញចូលរួមកិច្ចប្រជុំ

ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Binh Minh និងទេសរដ្ឋមន្ត្រីកម្ពុជា លោកប្រាក់ សុខុនបានឯកភាពថា៖ ទំនាក់ទំនងវៀតណាម - កម្ពុជា ចាប់តាំងពីកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះ នៅខែមីនា ឆ្នាំ២០១៧ មកត្រូវបានអភិវឌ្ឍ និងសម្រេចបានលទ្ធផលថ្មីៗ ជាបន្តបន្ទាប់។  ក្នុងស្មារតីមិត្តភាព ទំនុកទុកចិត្ត និងយោគយល់គ្នាទៅវិញទៅមក ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងជ្រាលជ្រៅលើទិសដៅធំៗ ក៏ដូចជាវិធានការជាក់លាក់នានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនិមួយៗ។

leftcenterrightdel
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកប្រាក់ សុខុន

 

ភាគីទាំងពីរបានព្រមព្រៀងគ្នាលើការពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស បង្កលក្ខណៈងាយស្រួលថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នា បន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ការពារជាតិ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ឧស្សាហកម្ម - រ៉ែ -ថាមពល កសិកម្ម - រុក្ខាប្រមាញ់ - ជលផល សុខាភិបាល ពលកម្ម និងបញ្ហាសង្គម សាសនា វប្បធម៌ ទេសចរណ៍ កីឡា និងបរិស្ថានជាដើម ជំរុញកិច្ចសហប្រតិបត្តិការរវាងតំបន់នានានៃប្រទេសទាំងពីរ និងក្នុងក្របខ័ណ្ឌនៃតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា - ឡាវ - វៀតណាម។ ភាគីទាំងពីរបានព្រមព្រៀងគ្នា អនុវត្តយន្តការត្រួតពិនិត្យឡើងវិញនៅពាក់កណ្តាលនៃកិច្ចប្រជុំ ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលនានាដែលសម្រេចបាន រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕

 

បកប្រែដោយ Duy Hoan