លោកឧត្តមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចំរុះ មេបញ្ជាការរងអង្គរក្សកងយោធពលខេមរភូមិន្ទ ជាមួយមន្ត្រី យុទ្ធជននិងប្រជាជនសរុប ២០០នាក់បានមកទស្សនា។

leftcenterrightdel
ឧត្តមសេនីយ៍ត្រី Tran Huu Tai ប្រគល់អំណោយជូនលោកឧត្តមសេនីយ៍ឯក ឌៀង សារុន (រូបថត៖ baoquankhu7.vn)

លោកឧត្តមសេនីយ៍ឯក ឌៀង សារុន បានបញ្ជាក់ថា វៀតណាមនិងកម្ពុជាមានទំនាក់ទំនងមិត្តភាព សាមគី្គភាពជាប្រពៃណីពីយូរលង់ណាស់មកហើយ នេះជាទ្រព្យសម្បត្តិមួយមិនអាចកាត់ថ្លៃបានទេរវាងប្រទេសទាំងពីរ។ ការដែលក្រុមសិល្បៈយោធភូមភាគទី៧ កងទ័ពប្រជាជនវៀតណាមមកសម្តែងសិល្បៈលើកនេះ បានរួមចំណែកក្នុងការរិតចំណងមិត្តភាព សាមគី្គភាពរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
 

leftcenterrightdel
ការសម្តែងសិល្បៈមួយរបស់ក្រុមសិល្បករយោធភូមិភាគទី៧ (រូបថត៖ baoquankhu7.vn)

លោកឧត្តមសេនីយ៍ត្រី Tran Huu Tai បានឲ្យដឹងថា ការដែលក្រុមសិល្បករយោធភូមិភាគទី៧ មកសម្តែងនៅប្រទេសកម្ពុជាបានរួមចំណែកក្នុងការរិតចំណងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងបក្ស រដ្ឋ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan