leftcenterrightdel
លោកស្រី Tong Thi Phong អនុប្រធានរដ្ឋសភាវៀតណាមបានជួបសវនាការសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាបានសំដែងនូវការដឹងគុណ និងអំណរគុណចំពោះបក្ស រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនវៀតណាមដែលបានជួយឧបត្ថម្ភកម្ពុជា មិនត្រឹមតែក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងនាំមកនូវការរស់ឡើងវិញរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងកសាង និងការអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ននេះ។ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាបានវាយតម្លៃខ្ពស់ និងសម្តែងនូវក្តីសប្បាយរីករាយដោយបានឃើញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនលើគ្រប់វិស័យ ជាពិសេសទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរបានមានការរីកចំរើនយ៉ាងខ្លាំងក្លា ព្រមទាំងអះអាងថា ទំនាក់ទំនងនេះកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ និងលើកកំពស់តួនាទីរបស់ប្រទេសទាំងពីរក្នុងតំបន់ និងលើឆាកអន្តរជាតិ៕

បកប្រែដោយ Pham Diep