leftcenterrightdel
លោកឧត្តមនាវីឯក អ៊ុក សីហា ផ្តល់វត្ថុអនុស្សាវរីយ៍ជូន លោក Nguyen Duc Nam

 

បន្ទាប់ពីចូលចតនៅកំពង់ផែរួចមក គណៈប្រតិភូវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Duc Nam នាយករងវិទ្យាស្ថានកងទ័ពជើងទឹកវៀតណាមបានចូលមកសម្តែងការគួរសមលោក ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រកម្ពុជា ព្រមទាំងបានចូលមកសម្តែងការគួរសមថ្នាក់ដឹកនាំខេត្តព្រះសីហនុទៀតផង។

leftcenterrightdel
ពិធីទទួលគណៈប្រតិភូវិទ្យាស្ថានកងទ័ពជើងទឹកវៀតណាមនៅកំពង់ផែក្រុងព្រះសីហនុ

 

ក្នុងបណ្តាជំនួប លោក Nguyen Duc Nam សុទ្ធតែបានអះអាងថា ដំណើរទស្សនកិច្ចលើកនេះជាឱកាសសម្រាប់សិក្ខាកាមទាំងអស់អាចស្រូបយកបទពិសោធន៍ក្នុងការធ្វើដំណើរលើសមុទ្រក្នុងរយៈពេលយូរ។ ទន្ទឹមនឹងនោះអាចរៀនពីបទពិសោធន៍ផង និងជួបប្រាស្រ័យជាមួយកងទ័ពជើងទឹកកម្ពុជាផង ហើយប្រការទាំងនេះនឹងរួមចំណែកក្នុងការពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរនិយាយរួម និងរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនិយាយដោយឡែក។

លោកឧត្តមនាវីឯក អ៊ុក សីហា បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចលើកនេះជាការគូសបញ្ជាក់មួយនូវទំនាក់ទំនងល្អប្រសើររវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរកម្ពុជា និងវៀតណាម ព្រមទាំងលោកបានសម្តែងការជឿជាក់ថា ទំនាក់ទំនងល្អប្រពៃនេះនឹងរួមចំណែកក្នុងការជំរុញវិស័យសន្តិសុខ និងស្ថិរភាពក្នុងតំបន់។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ សិក្ខាកាមវៀតណាមក៏មានការប្រកួតកីឡាមិត្តភាពជាមួយកងទ័ពជើងទឹកកម្ពុជាផងដែរ៕

បកប្រែដោយ Minh Trung