leftcenterrightdel
លោកឧត្តមសេនីយ៏ទោ Hoang Xuan Chien និងឯកឧត្តម ឧត្តមសេនីយ៏ឯក សៀក សុជាតិ បានចុះហត្ថលេខាលើកំណត់ហេតុនៃជំនួបពិភាក្សា(រូបថត៖bienphong.com.vn)

 

នៅក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានវាយតំលៃថា នាពេលកន្លងមក បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមបានសហការល្អជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាអំពីការគ្រប់គ្រង ការពារព្រំដែន រក្សាសន្តិសុខសណ្តាប់ធ្នាប់ប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទដូចជា ការរត់ពន្ធ ការបន្លំពាណិជ្ជកម្ម ការឆ្លងដែនខុសច្បាស់ជាដើម។

ថ្លែងមតិក្នុងកិច្ចពិភាក្សា លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien បានសង្កត់ធ្ងន់ថា នាពេលកន្លងមក បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមបានជួយឧបត្ថម្ភឲ្យអង្គភាពមួយចំនួនរបស់កម្ពុជាក្នុងការកសាងបន្ទាយ ហ្វឹកហ្វឺន និងបំប៉ន់មុខជំនាញ។

leftcenterrightdel
ឯកឧត្តម ឧត្តមសេនីយ៏ឯក សៀក សុជាតិ ថ្លែងមតិក្នុងជំនួបពិភាក្សា(រូបថត៖bienphong.com.vn)

 

ឯកឧត្តម ឧត្តមសេនីយ៏ឯក សៀក សុជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភពីកងទ័ពការពារព្រំដែនវៀតណាមនាពេលកន្លងមក ព្រមទាំងសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរមានតាំងពីយូរលង់មកហើយ។ ឯកឧត្តម ឧត្តមសេនីយ៏ឯក សៀក សុខជាតិ ក៏បានបញ្ជាក់ថា យើងត្រូវពួតដៃគ្នាកសាងព្រំដែនប្រកបដោយមិត្តភាព ស្ថិរភាព និងអភិវឌ្ឍន៍។

leftcenterrightdel
នៅក្នុងជំនួប ឯកឧត្តម ឧត្តមសេនីយ៏ទោ Hoang Xuan Chien បានជំរាបជូនអំពីមុខងារ ភារកិច្ចរបស់កងទ័ពការពារព្រំដែនវៀតណាម (រូបថត៖bienphong.com.vn)

 

ភាគីទាំងពីរបានឯកភាពថា នឹងបន្តកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រង ការពារព្រំដែន ដោះស្រាយរាល់ករណីកើតឡើងនៅតំបន់ព្រំដែន រួមចំណែកក្នុងការពង្រឹងក្តីជឿទំនុកចិត្តជាយុទ្ធសាស្ត្ររវាងបក្ស រដ្ឋ និងកម្លាំងការពារព្រំដែនរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong