leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ទទួលជួបឯកឧត្តម ឧត្តមសេនីយ៍ឯកសៀកសុជាតិ

 

នៅក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Phan Van Giang បានសង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់អាវុធវៀតណាម ជាពិសេសកងទ័ពការពារព្រំដែនវៀតណាមជានិច្ចកាលបាន​ពង្រីកចំណងសាមគ្គីភាព មិត្តភាព ទំនាក់ទំនងល្អប្រសើជាមួយបណ្តាប្រទេសជិតខាង ដែលក្នុងនោះមានប្រទេសកម្ពុជាដើម្បីរួមគ្នារកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ឯកឧត្តម ឧត្តមសេនីយ៍ឯកសៀកសុជាតិបានជម្រាបជូនលោកឧត្តមសេនីយ៍ឯក Phan Van Giang អំពីលទ្ធផលនៃជំនួបពិភាក្សាជាមួយបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម។ ក្នុងនោះ ភាគីទាំងពីរបានសហប្រតិបត្តិការយ៉ាងល្អ ក្នុងការចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរព័ត៌មាន យាមល្បាតការពារព្រំដែន រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ព្រំដែន ជួយគាំទ្រយ៉ាងសកម្មក្នុងការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនឲ្យទៀងតាមកាលកំណត់របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan