leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Pham Van Dy ប្រធាននយោបាយយោធភូមិភាគទី៧ ជូនពរឆ្នាំថ្មី លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ (រូបថត៖ baoquankhu7.vn)

ក្នុងជំនួបនេះលោក Pham Van Dy បានបញ្ជាក់ថា ក្នុងឆ្នាំកន្លងមក កងកម្លាំងប្រដាប់អាវុធនៃកងយោធភូមិភាគីទី៧ និងបណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទបានចុះហត្ថលេខាលើអនុស្សារណយោគយល់គ្នាលើវិស័យជាច្រើន ហើយតាមរយៈអនុស្សារណទាំងនោះបានរំលេចឲ្យឃើញពីចំណងសាមគ្គីភាពយ៉ាងស្អិតល្មួត និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការបំពេញភារកិច្ច ព្រមទាំងពង្រីកនូវរាល់ទំនាក់ទំនងនៃកិច្ចសម្របសម្រួលរវាងភាគីទាំងពីរ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខិតជិតមកដល់ហើយ លោក Pham Van Dy បានប្រសិទ្ធពរជូនលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ព្រមទាំងគ្រួសារទាំងមូលឲ្យទទួលបានសេចក្តីសុខភាព សប្បាយរីករាយ និងសុភមង្គល។ ព្រមទាំងជូនពរឲ្យចំណងសាមគ្គីភាព មិត្តភាព រវាងកងយោធភូមិភាគទី៧ និងរាល់អង្គភាពនៃកងយោធពលខេមរភូមិន្ទកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Pham Van Dy ប្រធាននយោបាយយោធភូមិភាគទី៧ ជូនពរឆ្នាំថ្មី លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ (រូបថត៖ baoquankhu7.vn)

លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ បានវាយតំលៃខ្ពស់ចំពោះចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងយោធភូមិភាគទី៧វៀតណាម ជាមួយរាល់អង្គភាពនៃកងយោធពលខេមរភូមិន្ទក្នុងរយៈពេលកន្លងមក។ លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ក៏បានសង្កត់ធ្ងន់ដែរថា បច្ចុប្បន្ននេះ មានកម្លាំងអានុភាពអមិត្តជាច្រើនកំពុងប៉ុនប៉ងចង់បំផ្លាញទំនាក់ទំនងល្អប្រសើរជាប្រពៃណីរវាង វៀតណាម និង កម្ពុជា ហេតុដូច្នេះភាគីទាំងពីរត្រូវតែបំពេញភារកិច្ចឃោសនា អប់រំដល់គ្រប់ស្រទាប់ប្រជាជនក៏ដូចជាជំនាន់ក្រោយៗឲ្យបានយល់ និងជ្រាបពីចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជាតិទាំងពីរ និងប្រទេសទាំងពីរផងដែរ៕

បកប្រែដោយ Minh Trung