leftcenterrightdel
លោកវរសេនីយ៍ឯក Le Hong Vuong បានប្រគល់អំណោយជូនកងរាជអាវុធហត្ថនៃខេត្តត្បូងឃ្មុំ (រូបថតbienphong.com.vn)

តាងនាមឱ្យគណៈប្រតិភូ លោកវរសេនីយ៍ឯក Le Hong Vuong មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានប្រគល់អំណោយនិងជូនពរឆ្នាំថ្មីទៅដល់មេបញ្ជាការ មេបញ្ជាការ​រង​ នាយទាហាន ទាហានរង ពលទាហាននៃកងកម្លាំងទាំងបី និង​ជូនពរអោយចំណងសាមគ្គីភាព មិត្តភាព រវាងប្រជាជននិងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរកាន់តែខ្លាំងឡើងៗ ជារៀងរហូត។

ក្នុងបរិយាកាសពោពេញទៅដោយមិត្តភាព  តំណាងមកពីស្នងការនគរបាល តំបន់ប្រតិតបត្តិការសឹករងខេត្ត និងកងរាជអាវុធហត្ថនៃខេត្តទាំងបីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភពីអាជ្ញាធរនិងប្រជាជន Tay Ninh នាពេលកន្លងមក  ព្រំទាំងក៏មានសេចក្តីសង្ឃឹមដែរថា នាពេលខាងមុខ កងកម្លាំងប្រដាប់អាវុធនៃភាគីទាំងពីរនឹងបន្តយកចិត្តទុកដាក់ជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការពារព្រំដែនប្រទេសទាំងពីរប្រកដដោយសន្តិភាព ស្ថិរភាព  សហប្រតិបត្តិការ និងរអភិវឌ្ឍន៍។

បកប្រែដោយ Duy Hoan