leftcenterrightdel
ប្រធានគណៈប្រតិភូនៃភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ​(រូបថត៖ bienphong.com.vn)

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃថា ក្នុងឆ្នាំ ២០១៧ អង្គភាពនានានៃកងទ័ពការពារព្រំដែនខេត្ត Dong Thap បានសហការយ៉ាងជិតស្និទ្ធជាមួយតំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែងក្នុងការយាមល្បាត ការពារខ្សែរព្រំដែន និងកសាងបង្គោលព្រំដែន​បំពេញបន្ថែមតាមផែនការ។ គណៈប្រតិភូទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្កិការ ព្រមទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី​សហប្រតិបត្តិការឆ្នាំ២០១៨។

ភាគីទាំងពីរនឹងផ្តោតលើខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖ បង្កើនការផ្លាស់ប្តូរព័ត៌មាន ប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋឆ្លងដែន សហប្រតិបត្តិការការពារអធិបតេយ្យភាព និងសន្តិសុខ​​នៅតំបន់ព្រំដែន ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ពន្លឿនដំណើរការ និងការពារសុវត្ថិភាពអោយក្រុមការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែននៃភាគីទាំងពីរអោយ​សម្រេចបានតាមកាលកំណត់។ ព្រមទាំងបង្កលក្ខណៈងាយស្រួលអោយប្រជាជននៃភាគីទាំងពីរក្នុងការរស់នៅ រកស៊ី សួរសុខទុក្ខសាច់ញាតិ ផ្លាស់ប្តូរទំនិញ ពិនិត្យសុខភាព ដើម្បីកសាងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាព​ជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរជាអមតៈ៕

បកប្រែដោយ Duy Hoan