leftcenterrightdel
តំណាង​ថ្នាក់​ដឹក​នាំ​ទាំង​បីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (រូបថត៖ bienphong.com.vn)

ក្នុងឱកាសនេះដែរ មេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang និងស្នងការដ្ឋានខេត្តកណ្ដាល​ និងខេត្តតាកែវបានវាយតំលៃថា នាពេលកន្លងមក ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានជារឿយៗដើម្បីក្តាប់ស្ថានភាព ប្រឆាំងនឹង​រាល់​ឧបាយកល​ចង់បំបែកបំបាក់សាមគ្គីភាពរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានផ្តល់យោបល់ជា​ច្រើន​ដែល​សំដៅលើការ​​ជម្រុញទំនាក់ទំនងសហប្រតិបត្តិការក្នុងការបង្ការបង្រ្កាបបទល្មើស ធានាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែនរវាងខេត្ត An Giang  ខេត្តកណ្ដាល​ និងខេត្តតាកែវ ព្រមទាំងលើកឡើងនូវការខ្វះខាតក្នុងកិច្ចសហ​ប្រ​តិ​បត្តិ​ការ​។

នៅពេលបិទបញ្ចប់ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ការពារសន្តិសុខព្រំដែន កសាងខ្សែព្រំដែនសន្តិភាព ស្ថិរភាព  មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

បកប្រែដោយ Thuy Anh