leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baohaiquanvietnam.vn)

នៅកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃការរួមគ្នាយាមល្បាតលើកទី ៤៩ និង៥០ ហើយតាមរយៈការរួមគ្នាយាមល្បាត និងកិច្ចប្រជុំដកបទពិសោធន៍លើកនេះ កងទ័ពជើងទឹកនៃប្រទេសទាំងពីរបានសហការគ្នាដោះស្រាយប្រកបដោយប្រសិទ្ធភាពរាល់បញ្ហាដែលកើតឡើងនៅលើសមុទ្រ បន្ដអនុវត្ដការផ្សព្វផ្សាយ អប់រំដល់អ្នកនេសាទកុំឲ្យល្មើសច្បាប់ និងអធិបតេយ្យភាពដែនសមុទ្រនៃប្រទេសដទៃ។ ព្រមទាំងភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់ រៀនសូត្របទពិសោធន៍គ្នាទៅវិញទៅមកនូវការកសាងកម្លាំង ការបណ្ដុះបណ្ដាល និងការហ្វឹកហ្វឺន។

leftcenterrightdel
ភាគីទាំងពីរចុះហត្ថលេខាលើកម្មវិធីសហការរួមគ្នាយាមល្បាត (រូបថត៖ baohaiquanvietnam.vn)

តំបន់ ៥ កងទ័ពជើងទឹកវៀតណាម និងមូលដ្ឋានសមុទ្រនៃកងទ័ពជើងទឹកកម្ពុជាបានចុះហត្ថលេខាលើកម្មវិធីសហការរួមគ្នាយាមល្បាតក្នុងពេលខាងមុខនេះ។

ក្នុងឱកាសនេះដែរ ទទួលការប្រគល់សិទ្ធិពីមេបញ្ជាការកងទ័ពជើងទឹកវៀតណាម តំបន់ ៥ កងទ័ពជើងទឹកវៀតណាមបានប្រគល់រ៉ាដា FAR-2117 និងបរិក្ខាពេទ្យមួយចំនួនជូនមូលដ្ឋានសមុទ្រនៃកងទ័ពជើងទឹកកម្ពុជា៕

បកប្រែដោយ Pham Diep