leftcenterrightdel
លោកនាយករដ្ឋមន្ដ្រីនៃប្រទេសទាំងពីរវៀតណាម - កម្ពុជាអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ កំណត់ហេតុ (រូបថត៖ baobienphong.com.vn)

ក្នុងឱកាសនេះដែរ ភាគីទាំងពីរបានបញ្ជាក់ពីការប្ដេជ្ញាចិត្ដ និងការខិតខំបង្ហើយជាស្ថាពរខាងផ្នែកច្បាប់សម្រាប់ ៨៤% ការងារកំណត់ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនដែលសម្រេចបានក្នុងឆ្នាំ ២០១៨ តាមការបញ្ជាដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ក្នុងស្មារតីនោះភាគីទាំងពីរបានពិនិត្យឡើងវិញនូវការកំណត់ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនក្នុងរយៈពេលកន្លងមក ហើយនិងឯកភាពកំណត់ទិសដៅអនុវត្ដកិច្ចការនេះក្នុងពេលខាងមុខនេះ។ ភាគីទាំងពីរក៏បានឈានដល់ការព្រមព្រៀងដ៏សំខាន់មួយស្តីពីការកសាងឯកសារ​គតិយុត្ដទទួលសំគាល់លទ្ធផលនៃការកំណត់ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនដែលសម្រេចបាន ៨៤% ដែរ។

នារសៀលថ្ងៃទី ៣១ មីនា លោកនាយករដ្ឋមន្ដ្រីនៃប្រទេសទាំងពីរវៀតណាម - កម្ពុជាអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុ៕

បកប្រែដោយ Pham Diep