leftcenterrightdel
យោធភូមិភាគទី ៧ ជូនពរឆ្នាំថ្មីយោធកភូមិភាគទី ២ កងយោធពលខេមរភូមិន្ទ (រូបថត៖baoquankhu7.vn)

នៅក្នុងបរិយាកាសពោរពេញទៅដោយមនោសញ្ជេតនា សាមគ្គីភាព តាងនាមឲ្យគណៈប្រតិភូលោកឧត្តមសេនីយ៍ទោ Vo Minh Luong បានថ្លែងអរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមេបញ្ជាការយោធភូមិភាគយោធាទី​ ២។ លោកមេបញ្ជាការយោធភូមិភាគទី ៧ បានវាយតំលៃខ្ពស់ចំពោះការផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ លោកឧត្តមសេនីយ៍ទោ​ Vo Minh Luong ក៍បានបញ្ជាក់ថា ចំណងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា និងរវាងយោធភូមិភាគទី ៧ ជាមួយយោធភូមិភាគទី ២ កងយោធពលខេមរភូមិន្ទនឹងស្ថិតស្ថេរជាអមតៈ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Vo Minh Luong ជូនពរឆ្នាំថ្មីយោធភូមិភាគទី​ ២ (រូបថត៖baoquankhu7.vn)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខ្មែរ លោកឧត្តមសេនីយ៍ទោ Vo Minh Luong បានជូនពរទៅដល់លោកឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា និងនាយទាហាន នាយទាហានរង ពលទាហាននៃយោធកភូមិភាគទី ២ រួមជាមួយក្រុមគ្រួសារ មានសំណាងល្អ សុខភាពល្អ សិរីសួស្តីឆ្នាំថ្មីសូមជួបនូវពុទ្ធពរទាំងប្រាំប្រការ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Vo Minh Luong ប្រគល់អំណោយជូនយោធកភូមិភាគទី ២ (រូបថត៖baoquankhu7.vn)
leftcenterrightdel
    លោកឧត្តមសេនីយ៍ទោ Vo Minh Luong ប្រគល់គ្រែដែកចំនួន ២០០ គ្រឿងជូនយោធភូមិ                   ភាគទី ២ (រូបថត៖baoquankhu7.vn)

លោកឧត្តមសេនីយ៍ទោ In Thon មេបញ្ជាការរងយោធភូមិភាគទី​ ២ បានថ្លែងអរគុណចំពោះមនោសញ្ចេតនារដែលយោធភូមិភាគ ទី ៧ បានផ្តល់អោយយោធកភូមិភាគទី២ និងបញ្ជាក់ថា ចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លា រឹងមាំ និងរីកចម្រើនជារៀងរហូត៕

បកប្រែដោយ Duy Hoan