leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Nguyen Trong Nghia អនុប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមប្រគល់រង្វាន់ជូនអ្នកនិពន្ធមានស្នាដៃល្អ (រូបថត៖ vnanet.vn)

នេះគឺជាលទ្ធផលនៃការបំផុសចលនានិពន្ធអក្សរសិល្ប៍អំពី “ចំណងយុទ្ធសាមគ្គីរវាងប្រទេសទាំងបីវៀតណាម -ឡាវ-កម្ពុជា ដែលត្រូវបានបំផុសឡើងពីឆ្នាំ ២០១៧ ក្នុងឱកាសខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា និងខួបទី ៥៥ នៃការបង្កើត ទំនាក់ទំនងការទូតវៀតណាម-ឡាវ។ អញ្ជើញចូលរួមមានលោកឧត្ដមសេនីយ៍ឯក Nguyen Trong Nghia អនុប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម និងជាប្រធានគណៈកម្មការចាត់តាំងចលនានេះ។ សម្រាប់ភាគីកម្ពុជាមានលោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការចាត់តាំងចលនានេះ។

ថ្លែងមតិក្នុងពិធី លោកឧត្ដមសេនីយ៍ឯក Nguyen Trong Nghia បានវាយតំលៃខ្ពស់ចំពោះការដែលកងយោធពលខេមរភូមិន្ទបានបំផុសចលនានិពន្ធអក្សរសិល្ប៍ក្នុងកងទ័ពទាំងមូលដោយមានការចូលរួមរពីបេក្ខជនជាឧត្តមសេនីយ៍ នាយទាហាន សិល្បករ និងទាហានចំនួន ២៧០ នាក់នៅក្នុងអង្គភាពយោធា។

ក្នុងឱកាសនេះ លោកឧត្ដមសេនីយ៍ឯក Nguyen Trong Nghia និងលោកនាយឧត្ដមសេនីយ៍នាង ផាត បានប្រគល់រង្វាន់ និងប័ណ្ណសរសើរជូនអ្នកនិពន្ធ និងអង្គភាពដែលមានស្នាដៃនិពន្ធល្អ៕

បកប្រែដោយ Pham Diep