leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួប លោក តេង សាវង្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃកម្ពុជា

ក្នុងជំនួបលោក តេង សាវង្ស បានជម្រាបលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អំពីស្ថានការណ៍នយោបាយ សេដ្ឋកិច្ច សង្គម សំខាន់ៗនៅកម្ពុជានាពេលថ្មីៗនេះ ក៏ដូចជាអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងគណៈកម្មាធិការបំភាន់អក្ខរៈរដ្ឋាភិបាលវៀតណាមក្នុងរយៈពេលកន្លងមកផងដែរ។

leftcenterrightdel
ភាគីទាំងពីរពិភាក្សាជាមួយគ្នា

មានប្រសាសន៍ក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអបអរសាទរចំពោះសមិទ្ធផលទាំងឡាយដែលកម្ពុជាសម្រេចបាន ព្រមទាំងបានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងផ្នែកបំភាន់អក្ខរៈនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើឲ្យភាគីទាំងពីរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យបានច្រើនថែមទៀត ដែលក្នុងនោះផ្តោតសំខាន់ទៅលើការរឹតចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងជាប្រទេសភូមិផងរបងល្អនឹងគ្នា។  លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអះអាងថា ក្រសួងការពារប្រទេសវៀតណាម នឹងបន្តបង្កលក្ខណៈងាយស្រួលជានិច្ចចំពោះកិច្ចសហប្រតិបត្តិការរវាងផ្នែកបំភាន់អក្ខរៈនៃប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាពដើម្បីបម្រើបុព្វហេតុសន្តិសុខ និងការពារជាតិនៃប្រទេសរៀងៗខ្លួន៕

បកប្រែដោយ Minh Trung