leftcenterrightdel
លោក Nguyen Thien Nhan លេខានៃគណៈកម្មាធិការបក្សទីក្រុហូជីមិញ
ទទួលជួបលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ(រូប​ថត៖voh.com.vn)

នៅក្នុងជំនួប លោក Nguyen Thien Nhan បានសម្តែងនូវក្ដីសប្បាយរិករាយដែលបានទទួលជួបគណៈប្រតិភូ និងបញ្ជាក់ថា ទីក្រុងហូជីមិញនឹងខិតខំអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យជា​មួយ​ខេត្តនានា និងរាជធានីរបស់កម្ពុជា ជាពិសេសគឺរាជធានីភ្នំពេញ។ ទីក្រុងហូជីមិញកំពុងអនុវត្តិសកម្មភាពមួយចំនូនក្នុងកិច្ចសហប្រតិបត្តិការជាមួយរាជធានីភ្នំពេញដូចជា៖ ផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា និងអនុវត្តគម្រោងការមន្ទីពេទ្យ Cho ray - ភ្នំពេញ។

leftcenterrightdel
លោក Nguyen Thien Nhan លេខានៃគណៈកម្មាធិការបក្សទីក្រុហូជីមិញ
ថតរូបជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរាជធានីភ្នំពេញ(រូប​ថត៖voh.com.vn)

លោក ឃួង ស្រេង​ បានបញ្ជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញពីមួយថ្ងៃទៅមូយថ្ងៃកាន់តែរីកចំរើនយ៉ាងខ្លាំងខ្លា ហើយនៅក្នុងការបំពេញទស្សនកិច្ចលើកនេះ គណៈប្រតិភូស្វែងយល់ សិក្សាបាននូវបទពិសោជន៍ជាច្រើនក្នុងការអភិវឌ្ឍន៍ទីក្រុងលើគ្រប់វិស័យ។ លោក ឃួង ស្រេង សង្សឹមថា ចំណងទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាព និងសហប្រតិបត្តិការយូរអង្វែងវាងវៀតណាម និងកម្ពុជា ជាពិសេសវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញនឹងកាន់តែរីកច្រើនល្អប្រសើថែមទៀត៕

បកប្រែដោយ Duy Hoan