leftcenterrightdel
លោកឧត្ដមសេនីយ៍ទោ Phan Anh Viet ប្រគល់ប័ណ្ណសរសើរជូនសិក្ខាកាមមានស្នាដៃសិក្សាល្អ
leftcenterrightdel
សិក្ខាកាមទទួលសញ្ញាប័តក្នុងវគ្គសិក្សា

ថ្លែងមតិក្នុងពិធីនេះ លោកឧត្ដមសេនីយ៍ទោ Phan Anh Viet នាយករងវិទ្យាស្ថានការពារជាតិបានឲ្យដឹងថា ដោយស្មារតីខិតខំប្រឹងប្រែង ច្នៃប្រឌិតក្នុងការសិក្សា ស្រាវជ្រាវ សិក្ខាកាមទាំងឡាយសម្រេចបានល្អនូវកម្មវិធីសិក្សា។ លោកឧត្ដមសេនីយ៍ទោ Phan Anh Viet ជឿងជាក់ថា ក្រោយពីបិទវគ្គបណ្ដុះបណ្ដាល សិក្ខាកាមទាំងអស់នឹងយកចំណេះដឹងដែលបានសិក្សា និងស្រាវជ្រាវនៅវិទ្យាស្ថានការពារជាតិវៀតណាមក្នុងការបំពេញភារកិច្ចនៅអង្គភាពថ្នាក់យុទ្ធនាការយុទ្ធសាស្ត្ររបស់កងយោធពលខេមរភូមិន្ទ រួមចំណែកក្នុងការកសាងព្រះរាជាណាចក្រកម្ពុជាដោយសន្តិភាព ឯករាជ្យ សម្បូររុងរឿង រួមចំណែកក្នុងកិច្ចការការពាររក្សា និងពូនជ្រំទំនាក់ទំនងអ្នកជិតខាងល្អ  មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដ៏យូរអង្វែងរវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជា​៕

បកប្រែដោយ Thanh Cong