នៅក្នុងកិច្ចពិភាក្សានេះ អង្គភាពទាំងឡាយបានឯកភាពគ្នា និងវាយតំលៃថា នាឆ្នាំកន្លង​មកកងកម្លាំងការពារព្រំដែននៃភាគីទាំងពីរបានបន្តរក្សាការផ្លាស់ប្តូរព័ត៌មាន ការជួបប្រជុំជាទៀងទាត់ ដើម្បីដោះស្រាយរាល់បញ្ហាដែលមានពាក់ព័ន្ធនឹងអធិបតេយ្យភាព បូរណភាពដែនដី និងដោះស្រាយជម្លោះនានាដែលបានកើតឡើងជាថ្មីៗ មិនឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនៅក្នុងតំបន់ព្រំដែន។

leftcenterrightdel
ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនខេត្ត​ Tay Ninh និងស្នងការដ្ឋាន​នគរបាលខេត្តស្វាយរៀងបានចុះហត្ថលេខាលើកម្មវិធីនៃកិច្ចសហប្រតិបត្តិការនៅឆ្នាំ២០១៨ (រូបថត៖bienphong.com.vn)

ជាពិសេសកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានសហការជាមួយនគរបាលការពារព្រំដែនខេត្តទាំងបីគឺខេត្តស្វាយរៀង ខេត្តព្រែវែង និងខេត្តត្បូងឃ្មុំ ដើរយាមល្បាតរួមគ្នាបាន ១៦២ លើកដោយមានការចូលរួមរបស់កម្មាភិបាលនិងយុទ្ធជនជាង ៧០០ នាក់ និងសហការជាមួយគ្នាក្នុងការប្រយុទ្ធប្រឆាំង នឹងបទឧក្រិដ្ឋ។

ទន្ទឹមនិងនេះ នាឆ្នាំកន្លងមក កងទ័ពការពារព្រំដែន Tay Ninh បានផ្តល់ជំនួយជាស៊ីម៉ង់ត៍ចំនួន៧០តោនឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង និង២០តោនឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀងដើម្បីជួសជុលបន្ទាយ និងផ្តល់ជំនួយជាទឹកប្រាក់ចំនួន៧០លានដុងជួយឧបត្ថម្ភអោយកងវរសេនាតូចលេខ៦០១ ដើម្បីទិញសំភារៈ ហើយបន្តរក្សាមូលនិធិអាហារូបករណ៍ "លើកទ្រជំហានប្អូនទៅសាលារៀន" ជួយឧបត្ថម្ភឲ្យសិស្សកម្ពុជាចំនួន ១៥ នាក់ក្នុងទឹកប្រាក់ចំនួន ៦ លានដុងក្នុងមួយឆ្នាំ។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនខេត្ត Tay Ninh និងថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តទាំងបីពោលខាងលើបានចុះហត្ថលេខាលើកម្មវិធីនៃកិច្ចសហប្រតិបត្តិការគ្រប់គ្រងការពារព្រំដែននៅឆ្នាំ២០១៨៕

បកប្រែដោយ Thanh Cong