គណៈប្រតិភូយោធភូមិភាគទី៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Nguyen Long Cang មេបញ្ជាការយោធភូមិភាគ។ គណៈប្រតិភូយោធភូមិភាគទី១ នៃកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងនៃកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ បានវាយតំលៃលទ្ធផលនៃការអនុវត្តកម្មវិធីសហការឆ្នាំ២០១៧ ពិភាក្សា និងចុះហត្ថលេខាលើកម្មវិធីសហការឆ្នាំ២០១៨។ អញ្ជើញចូលរួមកិច្ចប្រជុំនេះ មានវត្តមានរបស់តំណាងស្នងការទាក់ទងបរទេស ក្រសួងការពារប្រទេសវៀតណាម។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ Nguyen Long Cang វាយតំលៃខ្ពស់ចំពោះការសហការរបស់យោធភូមិភាគទាំងពីរក្នុងការអនុវត្តកម្មវិធីការងារដែលបានចុះហត្ថលេខានៅឆ្នាំ២០១៧។

leftcenterrightdel
 ភាគីទាំងពីរចុះហត្ថលេខាកម្មវិធីសហការឆ្នាំ២០១៨

ក្នុងឆ្នាំ២០១៨នេះ ភាគីទាំងពីរនឹងផ្តោតជាសំខាន់ទៅលើការផ្លាស់ប្ដូរព័ត៌មាន ពិនិត្យ មិនឲ្យបណ្ដាអានុភាពអមិត្តនៅតំបន់អនុវត្តបាននូវឧបាយកលបំផ្លិតបំផ្លាញ បង្កើនទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ជម្រុញសកម្មភាពទាក់ទងការទូតប្រជាជន កសាងខ្សែព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍន៍។ ភាគីទាំងពីរបានលើកឡើងពីវិធានការនានា ដើម្បីជំនះផលវិបាកដោយគ្រោះមហន្តរាយ ដែលកើតឡើងនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ឯក ហួត ឈាង បានជំនួសមុខគណៈប្រតិភូយោធភូមិភាគទី១ នៃកម្ពុជាថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចដ៏មហោឡារឹក និងការរៀបចំកិច្ចប្រជុំរបស់យោធភូមិភាគទី៥។ ក្នុងឆ្នាំ ២០១៧ កន្លងទៅនេះ យោធភូមិភាគទី១ នៃកម្ពុជាបានអនុវត្តយ៉ាងសកម្មនូវខ្លឹមសារសហការ ដែលបានចុះហត្ថលេខាជាមួយយោធភូមិភាគទី៥ និងបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងល្អប្រសើរក្នុងចិត្តនៃកងកម្លាំងប្រដាប់អាវុធ និងប្រជាជននៅបណ្តាខេត្តភាគឦសាន្តនៃប្រទេសកម្ពុជា។ នៅពេលបញ្ចប់កិច្ចប្រជុំនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកម្មវិធីសហការឆ្នាំ២០១៨៕

បកប្រែដោយ Thanh Cong