leftcenterrightdel
កងទ័ពការពារព្រំដែនខេត្ត Long An ប្រគល់អំណោយជូនប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍
ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល៍ (រូបថត៖ bienphong.com.vn)

នៅក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Pham Phu Phuoc បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តស្វាយរៀង និងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល៍ដែលពេលកន្លងមកបានរួមសហការជាមួយកងទ័ពការពារព្រំដែនវៀតណាមក្នុងការគ្រប់គ្រងការពារព្រំដែន ប្រឆាំងនឹងបទឧក្រិដ្ឋ និងជូនដំណឹងអោយគ្នាទៅវិញទៅមកអំពីស្ថានភាពបានកើតមានឡើងនៅតំបន់ព្រំដែន។

មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Long An បានស្នើឳ្យភាគីមិត្តបន្តសហការយ៉ាងជិតស្និទ្ធជាមួយកងទ័ពការពារព្រំដែនវៀតណាមក្នុងការប្រឆាំងនឹងបទឧក្រិដ្ឋ ដោះស្រាយរាល់ករណីដែលកើតមានឡើងនៅព្រំដែនអោយទាន់ពេលវេលា ឃោសនាផ្សព្វផ្សាយអោយប្រជាជននៅតំបន់ព្រំដែនមានការយល់ដឹងច្បាស់ អំពីអត្ថន័យ និងសារៈសំខាន់នៃការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែន គោរពតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងភាគីទាំងពីរ និងកសាងខ្សែបន្ទាត់ព្រំដែនមានសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

បកប្រែដោយ Duy Hoan