កងកម្លាំងប្រដាប់អាវុធខេត្ដមណ្ឌលគីរី ជូនអំណោយដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Dak Lak (bienphong.com.vn)

តាងនាមឲ្យគណៈប្រតិភូ លោកឧត្ដមសេនីយ៍ត្រី Nghin So Phuon ស្នងការរងនគរបាកខេត្ដមណ្ឌលគីរីបានជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ដ Dak Lak ព្រមទាំងសំដែងនូវក្ដីសប្បាយរីករាយចំពោះកិច្ចសហការរវាងអង្គភាពប្រដាប់អាវុធខេត្ដមណ្ឌលគីរី និងកងទ័ពការពារព្រំដែនខេត្ដ Dak Lak ប្រកបដោយប្រសិទ្ធភាពនាពេលកន្លងទៅនេះ។

ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Tran Ich Tha មេបញ្ជាការងកងទ័ពការពារព្រំដែនខេត្ដ Dak Lak សង្ឃឹមថា កងកម្លាំងប្រដាប់អាវុធខេត្ដមណ្ឌលគីរីនឹងបន្ដសហការជាមួយកងទ័ពការពារព្រំដែនខេត្ដ Dak Lak ក្នុងការបំពេញការងារគ្រប់គ្រង ការពារ និងកសាងខ្សែព្រំដែនប្រកបដោយសន្ដិភាព មិត្ដភាព សាមគ្គីភាព កិច្ចសហប្រតិបត្ដិការ និងអភិវឌ្ឍន៍៕

បកប្រែដោយ Pham Diep