ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម លោកឧត្ដមសេនីយ៍ទោ Ton Nhien បានប្រគល់អំណោយ និងជូនពរបុណ្យចូលឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជន និងគ្រួសារ និងសាច់ញាតិរបស់យុទ្ធជនដែលពលីជីវិត ដើម្បីរំដោះប្រទេសកម្ពុជា ព្រមទាំងជូនពរចំណងទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរកម្ពុជាវៀតណាមនិយាយរួម និងរវាងខេត្ដឧត្ដរមានជ័យនិងខេត្ដ Tay Ninh និយាយ​ដោយឡែករីកចំរើនជារៀងរហូត។

leftcenterrightdel
គណៈប្រតិភូតំបន់ប្រតិបត្ដិការសឹករងខេត្ដឧត្ដរមានជ័យជូនពរចូលឆ្នាំថ្មីដល់ខេត្ដ Tay Ninh

ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ដ និងមេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្ដ Tay Ninh ថ្លែងអំណរគុណចំពោះលោកឧត្ដមសេនីយ៍ទោ Ton Nhien បានមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជនខេត្ដ។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំខេត្ដក៏បានជូនពរដល់គណៈប្រតិភូមានសុខភាពល្អ សុភមង្គល និងជូនពរចំណងទំនាក់ទំនងសាមគ្គីភាព មិត្ដភាពជាប្រពៃណី សហប្រតិបត្ដិការរវាងខេត្ដទាំងពីរកាន់តែល្អប្រសើរ៕

បកប្រែដោយ Pham Diep