លោកនាយឧត្តមសេនីយ៍ សៅ សុខា ថ្លែងអរគុណដល់កងទ័ព វៀតណាម និងកងទ័ពព្រំដែនដែលបានសហការ ជួយឧបត្ថម្ភគាំទ្រ និងបង្កភាពងាយស្រួលឲ្យកងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទក្នុងការបំពេញភារកិច្ចរបស់ខ្លួន ជាពិសេសក្នុងការរួមចំណែកថែរក្សាសន្ដិសុខ និងសណ្តាប់ធ្នាប់នៅតាមព្រំដែន។  លោកឧត្តមសេនីយ៍ សៅ សុខា មានគោលបំណងថា ទំនាក់ទំនងនោះនឹងត្រូវបានថែរក្សា និងអភិវឌ្ឍន៍ឲ្យកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

leftcenterrightdel
លោក នាយឧត្តមសេនីយ៍ សៅ សុខា ជូនពរឆ្នាំថ្មី ចំពោះស្ថាប័នប្រចាំការនៃ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន (រូបថត៖ bienphong.com.vn)

ជំនួសមុខ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម លោក វរសេនីយ៍ឯក Nguyen Hoai Nam អនុប្រធានសេនាធិការ កងទ័ពការពារព្រំដែនវៀតណាមបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងមនោសញ្ចេតនាដ៏ល្អរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា និងកងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទចំពោះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម។ លោកក៏សង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសហការគ្នាយ៉ាងជិតស្និតថែមទៀតក្នុងការគ្រប់គ្រង ការពារ និងរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់នៅតំបន់ព្រំដែន ជាពិសេស ក្នុងការតស៊ូប្រយុទ្ធ និងបង្ការបទល្មើសជួញដូរមនុស្ស និងឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន ជាដើម។ល៕

បកប្រែដោយ Van Hoa