leftcenterrightdel
ប្រតិភូចូលរួមពិធី

អញ្ជើញចូលរួមមានលោក កែវ បាភ្នំ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា; ​​ លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេសវៀតណាម; លោកឧត្ដមសេនីយ៍ឯក Nguyen Trong Nghia អនុប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជន និងថ្នាក់ដឹកនាំមកពីស្ថាប័ន អង្គភាពនានាផងដែរ។

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Nguyen Trong Nghia ថ្លែងមតិក្នុងពិធី
leftcenterrightdel
លោកកែវ បាភ្នំ ថ្លែងមតិក្នុងពិធី

ថ្លៃងមតិក្នុងពិធីនេះ លោក កែវ បាភ្នំ វាយតំលៃខ្ពស់ចំពោះការសហការរៀបចំសកម្មភាពរំលឹកអនុស្សាវរីយ៍ “ឆ្នាំមិត្ដភាពវៀតណាមកម្ពុជា ២០១៧” ជាពិសេសការជួយឧបត្ថម្ភរបស់បក្ស រដ្ឋ រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាមដែលជួយប្រជាជនកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ក៏ដូចជាការជួយឧបត្ថម្ភដ៏មានតម្លៃ ជាក់ស្ដែង និងប្រសិទ្ធភាពចំពោះប្រជាជនកម្ពុជា​នា​បច្ចុប្បន្ននេះ។

leftcenterrightdel
លោក កែវ បាភ្នំ បានបំពាក់មេដាយសហមេត្រីជូនអង្គភាព និងបុគ្គល

ដោយទទួលការប្រគល់សិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា លោក កែវ បាភ្នំ បានបំពាក់មេដាយសហមេត្រីថ្នាក់ធិបឌិន្ទ និងថ្នាក់សេនាជូនអង្គភាព និងបុគ្គលចំនួន ១២  របស់វៀតណាម។

ក្នុងឱកាសនេះ លោកឧត្ដមសេនីយ៍ឯក Nguyen Trong Nghia ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះរាជាណាចក្រកម្ពុជាដែលបានបំពាក់មេដាយសហមេត្រីថ្នាក់ធិបឌិន្ទ និងសេនាដ៏ខ្ពង់ខ្ពស់ដល់អង្គភាព បុគ្គលរបស់វៀតណាម។ ហើយបញ្ជាក់ថា ក្នុងពេលខាងមុខ កងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទបន្ដអនុវត្ដយ៉ាងពេញលេញ និងប្រសិទ្ធភាពនូវខ្លឹមសារសហប្រតិបត្ដិការតាមការព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង "អ្នកជិតខាង​​ល្អ មិត្ដភាពជាប្រពៃណី សហប្រតិបត្ដិការលើគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង" រវាងវៀតណាម​ និងកម្ពុជា៕

បកប្រែដោយ Pham Diep