leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien ធ្វើជាអធិបតីក្នុងជំនួបការងារ

លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien បានឲ្យដឹងថា កម្មវិធីនេះនឹងផ្តោតទៅលើកិច្ចសហការក្នុងការការពារព្រំដែន ការត្រួតពិនិត្យការចេញចូល ការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការសាងសង់បណ្តាសំណង់មិត្តភាព។ល។

ការជួបប្រាស្រ័យគ្រោងនឹងប្រព្រឹត្តទៅនៅខេត្ត Kon Tum ខេត្ត Attapeu ខេត្ត Sekong និងខេត្តរតនគិរីនៅត្រីមាសទី៤ ឆ្នាំ២០១៨។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបការងារ

ការជួបប្រាស្រ័យមិត្តភាពព្រំដែន វៀតណាម-ឡាវ-កម្ពុជាត្រូវបានរៀបចំឡើងជាលើកដំបូងសំដៅបង្កើនចំណងសាមគ្គីភាព មិត្តភាពរវាងអាជ្ញាធរ ប្រជាជន និងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងបី ព្រមទាំងជំរុញទំនាក់ទំនងសហប្រតិបត្តិការ លើការគ្រប់គ្រង ការការពារព្រំដែន ការត្រួតពិនិត្យការចេញចូល ការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនរវាងខេត្ត Kon Tum ជាមួយបណ្តាខេត្តភាគីមិត្ត រួមចំណែកកសាងបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

បកប្រែដោយ Huyen Trang