នាព្រឹកថ្ងៃទី៦ កុម្ភៈ នៅទីស្នាក់ការព្រឹទ្ធសភាកម្ពុជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Vu Quang Minh បានទៅជួបសម្ដែងការគួរសមជាមួយ ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេច សាយ ឈុំ។ ឯកអគ្គរដ្ឋទូត Vu Quang Minh អះអាងថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ខ្លួន នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បី រួមចំណែកកសាង ពូនជ្រុំឲ្យទំនាក់ទំនងមិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការ លើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ប្រជាជាតិទាំងពីរវៀតណាមនិងកម្ពុជា។

leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh

នៅទីនេះ ឯកអគ្គរដ្ឋទូត Vu Quang Minh បានប្រគល់ឧបករណ៍ការិ យាល័យដោយរដ្ឋសភាវៀតណាមជូនព្រឹទ្ធសភាកម្ពុជា ដែលមានតំលៃជាប្រាក់ស្មើនឹងជាង១៤ ហ្មឺនដុល្លាអាមេរិក។ សម្ដេច សាយ ឈុំ ថ្លែងអំណរគុណចំពោះរដ្ឋសភាវៀតណាម  ព្រមទាំងមានគោលបំណងថា ស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបតិ្តការ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងវៀតណាម៕

តាម៖ vovworld.vn