ក្នុងបរិយាកាសកក់ក្តៅពោរពេញទៅដោយមិត្តភាព លោកឧត្តមសេនីយ៍ឯក អ៊ុក កោសា បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអំពីការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភគាំទ្រពីក្រសួងការពារប្រទេសវៀតណាមដែលផ្តល់ជូននាយកដ្ឋានអភិវឌ្ឍន៍នៃ ក្រសួងការពារជាតិកម្ពុជា ក៏ដូចជាក្នុងការរក្សាស្ថិរភាពនយោបាយនៅតាមខ្សែព្រំដែននៃប្រទេសទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក អ៊ុក កោសា ជូនកាដូដល់ស្ថាប័នប្រចាំការនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម (រូបថត៖ bienphong.com.vn)

លោក ឧត្តមសេនីយ៍ឯក អ៊ុក កោសា បានជូនពរឆ្នាំថ្មីថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម រួមជាមួយកម្មាភិបាល និងយុទ្ធជនទាំងឡាយ។ ទន្ទឹមនឹងនេះ លោកក៏មានគោលបំណងថា ទំនាក់ទំនងប្រពៃណីល្អរវាងបញ្ជាការការពារព្រំដែនវៀតណាម និងនាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិកម្ពុជាកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពថែមទៀត។

ជំនួសមុខ បញ្ជាការដ្ឋានការពារព្រំដែនវៀតណាម លោកវរសេនីយឯក Nguyen Hoai Phuong អនុប្រធានសេនាធិការកងទ័ពការពារព្រំដែនវៀតណាមបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងមនោសញ្ចេតនាដែលថ្នាក់ដឹកនាំនាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិកម្ពុជាបានផ្តល់ជូនកម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនវៀតណាម និងខេត្តទាំង ១០ នៅតាមខ្សែព្រំដែន វៀតណាម-កម្ពុជា។ លោកក៏មានគោលបំណងចង់ឲ្យភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីអនុវត្តភារកិច្ចឲ្យបានល្អដែលរដ្ឋាភិបាល និងកងទ័ពនៃប្រទេសទាំងពីរប្រគល់ជូន៕ 

បកប្រែដោយ Van Hoa