leftcenterrightdel
លោក ឧត្តមសេនីយ៍ឯក ឌៀង សារុន ជូនកាដូអនុស្សាវរីយ៍ ដល់ លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម

លោក Tran Thanh Man ថ្លែងអំណរគុណចំពោះកងយោធពលខេមរភូមិន្ទ និង កម្លាំងអង្គរក្សក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដែលមានទំនាក់ទំនងដ៏ល្អប្រសើរជាមួយក្រសួងការពារប្រទេស និងនគរបាលវៀតណាមក្នុងបុព្វហេតុការពារសន្តិសុខ-ការពារប្រទេសនៃប្រទេសទាំងពីរ ហើយថ្លែងអំណរគុណដល់ប្រជាជន អាជ្ញាធរដែនដីកម្ពុជាដែលបានបង្កភាពងាយស្រួលឲ្យប្រជាជនកម្ពុជាមានដើមកំណើតវៀតណាមកំពុងប្រកបមុខរបបនៅកម្ពុជា។ លោក Tran Thanh Man មានគោល បំណងចង់គណៈបក្សប្រជាជនកម្ពុជា រាជរដ្ឋភិបាល និង ប្រជាជនកម្ពុជានឹងបន្តជួយឧបត្ថម្ភដល់វៀតណាមក្នុងការស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលី រួមទាំងការកែលម្អ និងថែរក្សាស្តូបមិត្តភាពរវាងប្រទេសទាំងពីរនៅកម្ពុជា។

ជំនួសមុខគណៈប្រតិភូជាន់ខ្ពស់បញ្ជាការដ្ឋានអង្គរក្សកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ឌៀង សារុន មានប្រសាសន៍ថា ដំណើរទស្សនកិច្ចមកជូនពរ និងជួបសួរសុខទុក្ខគ្នាទៅវិញទៅមកក្នុងបុណ្យឆ្នាំថ្មីប្រពៃណីនៃប្រទេសទាំងពីរបានចាត់ទុកជាប្រពៃណីដ៏ល្អប្រសើរនិងថ្លៃថ្នូរនៃប្រទេសរៀងៗខ្លួន៕

បកប្រែដោយ Van Hoa