អញ្ជើញចូលរួមមានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានកម្ពុជា និងលោក Nguyen Trac Toan ភារធារីស្តីទីស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា រួមទាំងតំណាងមកពីក្រសួង ស្ថាប័នពាក់ព័នរបស់កម្ពុជាផងដែរ។

leftcenterrightdel
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានកម្ពុជាថតរូបអនុស្សាវរីយ៍ជាមួយកម្មាភិបាលការទូតវៀតណាម (រូបថត៖ nhandan.com.vn)

សេចក្តីសម្រចេប្រគល់មេដាយទាំងនេះត្រូវបានចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៤ ទិវាឯករាជ្យនៃព្រះរាជាណាចក្រកម្ពុជា ( ៩ វិច្ឆិកា ឆ្នាំ ១៩៥៣/ ៩ វិច្ឆិកា ឆ្នាំ ២០១៧)។ មេដាយថ្នាក់ទី ១ (ថ្នាក់ Thephaden) ចំនួន ៥ គ្រឿងត្រូវបានប្រគល់ជូនលោក Thach Du  អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា;  លោក Trinh Ba Cam ទីប្រឹក្សា; អ្នកកាសែត Tran Chi Hung ប្រធានទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅកម្ពុជា; អ្នកកាសែត Thach Thong ប្រធានតំណាងស្ថានីយ៍ទូរទស្សន៍វៀតណាម (VTV) ប្រចាំនៅកម្ពុជា; អ្នកកាសែត Phan Minh Hoang អតីតនាយកស្ថានីយ៍ទូរទស្សន៍ Binh Phuoc ប្រចាំនៅកម្ពុជា និងមេដាយថ្នាក់ទី ៣ (ថ្នាក់ Asarith ) ចំនួន ៧ គ្រឿងត្រូវបានប្រគល់ជូនអ្នកកាសែតមកពីទីភ្នាក់ងារសារព័ត៌មាន វិទ្យុសំឡេងវៀតណាម និងកាសែតប្រជាជន (Nhan Dan) ប្រចាំនៅកម្ពុជា។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ វាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់កម្មាភិបាលវៀតណាម ចាប់តាំងពីថ្ងៃផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតរហូតមកដល់ចុងទសវត្សឆ្នាំ ១៩៨០ ក្រោមរបបសាធាណរដ្ឋប្រជាមានិតកម្ពុជា ក៏ដូចជានាសម័យព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ១៩៩៣ ដល់សព្វថ្ងៃនេះ បានរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ លោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ សង្កត់ធ្ងន់ថា ការដែលកម្មាភិបាលវៀតណាមសម្រេចភារកិច្ចបានល្អក្នុងរយៈពេលបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជាបានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្ដភាពប្រពៃណី កិច្ចសហប្រតិបត្ដិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជា។

តាងនាមឲ្យម្មាភិបាលការទូត និងអ្នកកាសែតវៀតណាម លោក Thach Du អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាបានថ្លែងអំណរគុណចំពោះបណ្ដាថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ដោយផ្ទាល់ ក៏ដូចជាក្រសួងព័ត៌មាន ស្ថាប័នពាក់ព័ន្ធបានជួយដល់កម្មាភិបាលវៀតណាមអនុវត្ដភារកិច្ចបានល្អក្នុងរយៈពេលបំពេញបេសកកម្មការទូតនៅកម្ពុជា។ ព្រមទាំងលោកសង្កត់ធ្ងន់ថា ទោះបីជាក្នុងតួនាទីភារកិច្ចណាក៏ដោយ ក៏ធ្វើអស់ពីកម្លាំងកាយ កម្លាំងចិត្ដ ដើម្បីថែរក្សា និងពូនជ្រំចំណងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជាឲ្យកាន់តែរីកចំរើនជារៀងរហូត៕

បកប្រែដោយ Pham Diep