leftcenterrightdel
 លោកនាយឧត្តមសេនីយ៍សៅ សុខា មានប្រសាសន៍នៅសន្និសីទ (រូបថត៖ baoquankhu7.vn)
អញ្ជើញចូលរួមភាគីវៀតណាមមានលោកឧត្តមសេនីយ៍ទោ Vo Minh Luong សមាជិកមជ្ឈិមបក្ស មេបញ្ជាការយោធភូមិភាគទី៧ លោកឧត្តមសេនីយ៍ត្រី Nguyen Van Nam មេបញ្ជាការរងយោធភូមិភាគទី៧ និងតំណាងនៃស្ថាប័ននានារបស់យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម រីឯភាគីកម្ពុជាវិញ មានវត្តមានរបស់លោកនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថ និងថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទផងដែរ។
leftcenterrightdel
 លោកឧត្តមសេនីយ៍ទោ Vo Minh Luong សមាជិកមជ្ឈិមបក្ស មេបញ្ជាការយោធភូមិភាគទី៧ (រូបថត៖ baoquankhu7.vn)
នៅក្នុងកិច្ចពិភាក្សា ដោយឈរលើស្មារតីសាមគ្គីភាព មិត្តភាព ជំនុកទុកចិត្ត ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់អំពីបញ្ហាជាក់ស្ដែងដែលទាក់ទិននឹងកិច្ចសហប្រតិបត្តិការការក្នុងការរក្សាសន្តិសុខ នយោបាយ សណ្ដាប់ធ្នាប់ សង្គមនៅតាមខ្សែព្រំដែន ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ផ្លាស់ប្ដូរគណៈប្រតិភូ សកម្មភាពចងសម្ពន្ធមេត្រី និងជួយគ្នាទៅវិញទៅមក ក្នុងការបណ្ដុះបណ្ដាល បំប៉ន់ជំនាញ សហប្រតិបត្តិការលើវិស័យផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងកីឡា។ ភាគីទាំងពីរបានឯកភាពអនុវត្តខ្លឹមសារទាំងឡាយនៅកិច្ចព្រមព្រៀង ព្រមទាំងបង្កើនការផ្លាស់ប្តូរព័ត៌មានអំពីសន្តិសុខជាតិ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម សកម្មភាពរបស់ឧក្រិដ្ឋកម្មតាមព្រំដែន ស្ថានភាពស្មុគស្មាញអាចកើតមានឡើង ដែលទាក់ទិននឹងការអនុវត្តភារកិច្ចរបស់ភាគីទាំងពីរ ដើម្បីមានវិធានការដោះស្រាយឲ្យទាន់ពេលវេលា។
leftcenterrightdel
 លោកឧត្តមសេនីយ៍ទោ Vo Minh Luong និងលោកនាយឧត្តមសេនីយ៍សៅ សុខា នៅពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (រូបថត៖ baoquankhu7.vn)

leftcenterrightdel
 លោកនាយឧត្តមសេនីយ៍សៅ សុខា ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ទោ Vo Minh Luong  (រូបថត៖ baoquankhu7.vn)


ភាគីទាំងពីរឯកភាពគ្នា នឹងបង្កើនការផ្សព្វផ្សាយ អប់រំដល់គ្រប់ស្រទាប់ប្រជាជននៅតំបន់ព្រំដែននៃប្រទេសនិមួយៗ ដើម្បីបង្កើនការយល់ដឹងអំពីការការពារព្រំដែន។ បន្តពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ជាពិសេសគឺការសហការកសាងខ្សែព្រំដែនសន្តិសុខ មិត្តភាព និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព៕

បកប្រែដោយ Thuy Anh