គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស  បានអញ្ជើញជួបពិពាក្សាការងារជាមួយ លោក នាយឧត្តមសេនីយ៍ នាងផាត រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា។ ក្នុងជំនួបភាគីទាំង ពីរបានផ្លាស់ប្តូរ និងចែករំលែកយ៉ាងទូលំទូលាយពីសភាពការណ៍ នយោបាយ សន្តិសុខអន្តរជាតិ និងតំបន់ដែលប៉ះពាល់ដល់ស្ថិរភាព សន្តិភាពនៃប្រទេសទាំងពីរ ព្រមទាំងវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាង វៀតណាម-កម្ពុជា ក្នុងរយៈពេលកន្លងមក និងឯកភាពគ្នាដាក់ចេញទិសដៅអំពីកិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ។

leftcenterrightdel
 គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាម វៀតណាមដាក់កម្រងផ្កានៅស្តូបមិត្តភាពវៀតណាម-កម្ពុជានៅ រាជធានីភ្នំពេញ

អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិនាពេលកន្លងមក ភាគីទាំងពីរបានឯកភាពថា បញ្ហាអង្គភាពនៃភាគីទាំងពីរបានសហការយ៉ាងល្អ និងអនុវត្តខ្លឹមសារនៃអនុស្សារណៈយោគយល់គ្នា និង ផែនការសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព  មានជាអាទិ៍ ការជំរុញការផ្សព្វផ្សាយ និង អប់រំនយោបាយ-សតិអារម្មណ៍ ជាពិសេស ការរៀបចំដំណើរទស្សនកិច្ច“មាគ៌ាបដិវត្តន៍” របស់សម្តេចតេជោ ហ៊ុនសែន ប្រកបដោយជោគជ័យ និងបំផុសចលនាពិធីប្រឡងនិពន្ធ អក្សរសិល្ប៍និងសិល្បៈអំពីចំណងសាមគ្គីភាព និងមិត្តភាព វៀតណាម - កម្ពុជា ដោយមានការចូលរួមពីបុគ្គល និងអង្គភាពយោធានៃប្រទេសទាំងពីរ; ភាគីទាំងពីរបានចុះហត្ថលេខាលើពិធីសារស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការសង្គ្រោះគ្រោះមហន្តរាយជាប្រចាំនៅតាមតំបន់ព្រំដែនផ្លូវគោក; ការស្វែងរក ប្រមូល និង ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន ពលីកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមឲ្យមាន ប្រសិទ្ធភាពដែរ។

leftcenterrightdel
 ពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតខ្សែទំនាក់ទំនងទាន់ហេតុការណ៍រវាងបញ្ជាការដ្ឋាន កងឆ្មាំសមុទ្រវៀតណាម និង គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រកម្ពុជា

អំពីទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០១៨ ភាគីទាំងពីរបានឯកភាពជំរុញឲ្យខ្លាំងថែមទៀតនូវការបំពេញទស្សនកិច្ចថ្នាក់ដឹកជាន់ខ្ពស់  ផ្លាស់ប្តូរព័ត៌មានជាញឹកញាប់ និង បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនយោបាយ-សតិអារម្មណ៍ ផ្សព្វផ្សាយអំពីទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ និងប្រពៃណីកងទ័ពនៃប្រទេសទាំងពីរផងដែរ  ជាពិសេសផ្តោតលើកិច្ចសហការក្នុងការសង្គ្រោះគ្រោះ មហន្តរាយនៅតំបន់ព្រំដែន។ល។

leftcenterrightdel
 លោក ឧត្តមសេនីយ៍ឯក Nguyen Chi Vinh និង លោក នាយឧត្តមសេនីយ៍ នាងផាត អញ្ជើញធ្វើអធិបតីភាពក្នុង កិច្ចសន្ទនានយោបាយការពារជាតិវៀតណាម-កម្ពុជាលើកទី៣

ក្រោយពីកិច្ចសន្ទនាភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតខ្សែទំនាក់ទំនងទាន់ហេតុការណ៍រវាងបញ្ជាការដ្ឋានកងឆ្មាំសមុទ្រវៀតណាមនិងគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រកម្ពុជា។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជាពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២២ ខែធ្នូ លោក ឧត្តមសេនីយ៍ Nguyen Chi Vinh បានអញ្ជើញមកដាក់កម្រងផ្កានៅស្តូបមិត្តភាពវៀតណា -កម្ពុជា ព្រមទាំងអញ្ជើញចូលជួបសំដែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន និង លោក ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា៕

បកប្រែដោយ Van Hoa