leftcenterrightdel
 បើកពិព័រណ៌ “វៀតណាមទីណាត់ជួបរបស់កម្ពុជា ឆ្នាំ ២០១៧”

អញ្ជើញថ្លែងក្នុងពិធី អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម លោក Hoang Vinh Bao បានសង្កត់ធ្ងន់ថា ពិព័រណ៍នេះបានឧទ្ទេសនាមជាទូទៅអំពីទំនាក់ទំនងខាងនយោបាយ វប្បធម៌ សេដ្ឋកិច្ច ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជា អំពីខឿនវប្បធម៌ដ៏វិសេសវិសាល យូរលង់របស់វៀតណាម និងអំពីទឹកដី ស្រុកកំណើតវៀតណាមក្នុងសម័យធ្វើសមាហរណកម្មផងដែរ។ គណៈកម្មការចាត់តាំងមានបំណងចង់រួមចំណែកក្នុងការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរវៀតណាម-កម្ពុជា។

ពិព័រណ៌បានតាំងបង្ហាញគំនូរជិត ៣០០ ផ្ទាំងដែលត្រូវបានជ្រើសរើស និងឯកសារជាង ១០០ ហើយភ្ញៀវមកទស្សនាមានឱកាសស្វែងយល់បន្ថែមទៀតនូវទឹកដី ដែលពោរពេញទៅដោយសក្តានុពល និងប្រពៃណីក្នុងមាគ៌ាធ្វើសមាហរណកម្មរបស់វៀតណាម៕

តាម vovworld.vn