នៅក្នុងជំនួបនេះ លោក Lam Van Man លេខារងនៃគណៈកម្មាធិការបក្សខេត្ដ និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ដ Soc Trang បានជម្រាបជូនគណៈប្រតិភូក្រសួងធម្មការ និងសាសនាកម្ពុជាអំពីលទ្ធផលនៃការអនុវត្ដកិច្ចការជនជាតិ សាសនារបស់ខេត្ដក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ខេត្ដ Soc Trang មានប្រជាពលរដ្ឋជាង ៣០% ជាជនជាតិខ្មែរ ដោយមានលក្ខណៈវប្បធម៌ ជំនឿ សាសនាប្រហាក់ប្រហែលជាមួយកម្ពុជា ក្នុងនោះមានស្ថាបត្យកម្មរបស់វត្ដអារាមតាមព្រះពុទ្ធសាសនាទក្ខិណនិកាយ និងពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិ។ ទន្ទឹមនឹងនោះ ខេត្ដ Soc Trang បាននិងកំពុងអនុវត្ដយន្ដការ គោលនយោបាយជួយអភិវឌ្ឍនៅតំបន់ជនជាតិ និងលើកកម្ពស់ជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីសម្រាប់ជនរួមជាតិភាគតិច ព្រមទាំងអនុវត្ដកម្មវិធី និងគម្រោងសំខាន់ៗ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធានានូវសមភាព សាមគ្គីភាពរវាងបណ្ដាជនជាតិ និងសាសនា។

leftcenterrightdel
ព្រះតេជគុណវត្ដ Somrong ប្រគល់អំណោយជូនលោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាកម្ពុជា(រូបថត៖ vnanet.vn)

លោក Lam Van Man សង្កត់ធ្ងន់ទៀតថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងធម្មការ និងសាសនា គឺជាស្ពានតភ្ជាប់សំខាន់និងមានអត្ថន័យយ៉ាងធំធេងក្នុងការលើកកម្ពស់ការយល់ដឹង រឹតបន្តឹងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរបន្ថែមទៀត រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្ដភាពជាប្រពៃណី កិច្ចសហប្រតិបត្ដិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។

លោកស្រី ទូច សារ៉ុម បានឲ្យដឹងថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ គណៈប្រតិភូនឹងទទួលយកបទពិសោធន៍ដ៏មានតម្លៃដើម្បីអនុវត្ដក្នុងស្ថានភាពជាក់ស្ដែងរបស់ប្រទេសខ្លួន រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចការជនជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

បកប្រែដោយ Thanh Cong