លោកវរសេនីយ៍ឯកបំរុង Dinh Quoc Hung ឲ្យដឹងថា គោលដៅរបស់ទស្សនកិច្ចនេះគឺបញ្ជាក់នូវការប្ដេជ្ញាចិត្តរបស់នាយទាហានវ័យក្មេង នៃប្រទេសទាំងពីរក្នុងការរក្សា និងអភិវឌ្ឍទំនាក់ទំនងប្រពៃណី យូរអង្វែងរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ។ ក្នុងក្របខ័ណ្ឌទស្សនកិច្ចនេះ ក្រុមនាយទាហានវៀតណាមនឹងផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍នៅអង្គភាពកម្ពុជាមួយចំនួន។

leftcenterrightdel
 តំណាងគណៈកម្មធិការយុវជនកងទ័ពវៀតណាមប្រគល់វត្ថុអនុស្សាវរីយ៍ជូនបញ្ជាការដ្ឋានអង្គរក្សកម្ពុជា

ក្រុមនាយទាហានវ័យក្មេងវៀតណាមបានមកជួបសម្ដែងការគួរសមជាមួយប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងទស្សនាសាលានាយទាហានរបស់កងយោធពលខេមរភូមិន្ទ។ នៅទីនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីដំណើរតស៊ូដើម្បីដណ្តើមឯករាជ្យជាតិ កសាងប្រទេសជាតិ ព្រមទាំងបញ្ជាក់ថា ប្រជាជាតិទាំងពីរ កងទ័ពនៃប្រទេសទាំងពីរបានរួមសុខរួមទុក្ខឆ្លងកាត់រាល់ការលំបាកឧបសគ្គជាមួយគ្នា ហេតុនេះ នាយទាហានវ័យក្មេងនៃប្រទេសទាំងពីរគប្បីចងចាំជានិច្ច និងពង្រីកប្រពៃណីដ៏ល្អប្រសើរនោះ។

នៅបច្ចុប្បន្ននេះ ទោះបីជាជួបប្រទះការលំបាកជាច្រើនក៏ដោយក៏ប៉ុន្តែកងទ័ពប្រជាជនវៀតណាមនៅប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ក្នុងការបណ្ដុះបណ្ដាលនាយទាហាន សាងសង់សំណង់មិត្តភាពនៅអង្គភាពនានា ព្រមទាំងបង្កើនការចងសម្ពន្ធមេត្រីរវាងអង្គភាពនានានៃកងទ័ពរបស់ប្រទេសទាំងពីរ។ល។

leftcenterrightdel
 តំណាងទាំងឡាយរូបថតទុកជាអនុស្សាវរីយ៍

ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរនិយាយរួម នាយទាហានវ័យក្មេងនៃកងទ័ពរបស់ប្រទេសទាំងពីរនិយាយដោយឡែកបានចូលរួមយ៉ាងសកម្មក្នុងការស្វែងរក ប្រមូល ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុអ្នកជំនាញការ និងកងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីជីវិតនៅកម្ពុជា គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី វេទិកាអន្តរជាតិ ដើម្បីមានសំឡេងរួម នាំមកនូវផលប្រយោជន៍ឲ្យប្រទេសទាំងពីរ។

សកម្មភាពជាក់ស្ដែងរបស់ក្រុមការងារបានរួមចំណែកក្នុងការរក្សា និងពង្រីកទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” រវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា៕

បកប្រែដោយ Thuy Anh