leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Hoang Anh Tuan ប្រធានគណៈកម្មការចាត់តាំងការប្រឡងមានប្រសាសន៍ក្នុងពិធីបំផុសការប្រឡង (រូបថត៖ laodong.vn)

ការប្រឡងមានប្រធានបទពីរ៖ “ផ្លូវ Truong Son នៅបណ្តាឆ្នាំពោរពេញទៅដោយក្លាហានមោះមុត” (ស្ដីអំពីគំរូក្លាហានរបស់កងទ័ពនិងប្រជាជនវៀតណាមក្នុងខ្សែផ្លូវ Truong Son សម្រាប់​ជំនួយដល់សមរភូមិ - ផ្លូវហូជីមិញក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងចក្រពត្តិអាមេរិកពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៧៥; មនោសញ្ចេតនារបស់កងទ័ពនិងប្រជាជននៅទូទាំងប្រទេសសម្រាប់ផ្លូវ Truong Son; ចំណងសាមគ្គីភាពអន្តរជាតិ ជាពិសេសរវាងប្រទេសទាំង៣ វៀតណាម-ឡាវ-កម្ពជា) និង “បញ្ចេញពន្លឺផ្លូវ Truong Son” (លើកដម្កើងការរួមវិភាគទានដ៏ធំធេងរបស់អតីតយុទ្ធជន អតីតយុវវ័យស្ម័គ្រចិត្ត Truong Son និងអង្គភាពទទួលបន្តប្រពៃណីនៃកងទ័ព Truong Son ក្នុងកិច្ចការកសាងនិងការពារមាតុភូមិ គំរូរបស់អតីតយុទ្ធជន Truong Son ក្នុងជីវភាពរស់នៅ)។

យោងតាមគណៈកម្មការចាត់តាំងការប្រឡង បេក្ខជនគឺជាពលរដ្ឋវៀតណាមនៅក្នុងនិងក្រៅប្រទេស អ្នកនិពន្ធនៅទូទាំងប្រទេស។ បេក្ខជនម្នាក់ៗអាចផ្ញើវិញ្ញាសាប្រឡងចំនួន៥ បទ ពីថ្ងៃទី២២ មិនា ឆ្នាំ២០១៨ ដល់ខែកុម្ភៈ ឆ្នាំ២០១៩។ ពិធីប្រគល់រង្វាន់នឹងរៀបចំឡើងនៅទីក្រុងហាណូយនៅខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសរំលឹកខួបលើកទី៦០ ថ្ងៃបង្កើតផ្លូវហូជីមិញ-ថ្ងៃបដិសន្ធិកងទ័ព Truong Son៕

បកប្រែដោយ Thuy Anh