leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang

ការដែលតៃវ៉ាន់ធ្វើប្រងើយកន្តើយទៅនឹងការជំទាស់របស់វៀតណាមក្នុងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅឯដែនសមុទ្រជំវិញកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាមគឺជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពដែនដីរបស់វៀតណាមចំពោះប្រជុំកោះនេះ គំរាមកំហែងដល់សន្តិភាព ស្ថិរភាព សុវត្ថិភាពសន្តិសុខលំហសមុទ្រ នាំមកនូវភាពតានតឹង និងធ្វើឱ្យស្មុគស្មាញដល់ស្ថានភាពនៅសមុទ្រខាងកើត។ ជាថ្មីម្តងទៀត ប្រទេសវៀតណាមជំទាស់យ៉ាងដាច់អហង្ការ និងទាមទារឱ្យតៃវ៉ាន់មិនធ្វើសកម្មភាពស្រដៀងគ្នានេះជាបន្តទៀត។

* យោងតាមព័ត៌មានពីស្ថាប័នមានសមត្ថភាពវៀតណាមនៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី៦ ខែមីនា នាវានេសាទរបស់វៀតណាមដែលមានផ្លាកលេខ QNg 90819 TS និងអ្នកនេសាទចំនួន៥  នាក់ កំពុងបោះទីតាំងនៅកោះ Da Loi ចំណុះប្រជុំកោះ Hoang Sa ប្រទេសវៀតណាមស្រាប់តែត្រូវនាវាល្បាតចិនមានផ្លាកលេខ 44101 បាញ់ទឹកលើទូកនេសាទដើម្បីបណ្តេញពួកគេ។

នៅថ្ងៃទី២០ មិនា នាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេសវៀតណាមបានជួបប្រជុំជាមួយតំណាងស្ថានទូតចិនប្រចាំនៅវៀតណាម ដើម្បីជូនសារទូត ជំទាស់ទៅនឹងទង្វើខាងលើនៃនាវាចិនដែលរំលោភលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa ដែលគំរាមកំហែងដល់អាយុជីវិតបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងអត្ថប្រយោជន៍ស្របច្បាប់របស់អ្នកនេសាទវៀតណាម។ នាយកដ្ឋានកុងស៊ុលក្រសួងការបរទេសវៀតណាមបានស្នើឱ្យស្ថានទូតចិនជំរាបជូនក្រសួងការបរទេស និងអាជ្ញាធរចិនអំពីករណីនេះដើម្បីដោះស្រាយយ៉ាងម៉ឹងម៉ាត់ចំពោះបុគ្គលិក និងនាវាល្បាតចិន ដែលបានលើកឡើងខាងលើមិនឱ្យកើតមានឡើងសកម្មភាពដូចនេះឡើងវិញ ព្រមទាំងសងសំណងរាល់ការខូចខាតឲ្យអ្នកនេសាទវៀតណាម៕

បកប្រែដោយ Minh Trung