អង្គភាពមិនត្រឹមតែត្រៀមគ្រប់លក្ខណៈក្នុងការសម្របសម្រួលជាមួយកម្លាំងមានសមត្ថកិច្ចទាំងអស់ដើម្បីគ្រប់គ្រង និងការពារអធិបតេយ្យភាពដែនសមុទ្រ និងដែនកោះប៉ុណ្ណោះទេ ថែមទាំងបានដោះស្រាយផលវិបាកទាំងឡាយដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ ស្វែងរក និងជួយសង្គ្រោះនៅសមុទ្រ និងអនុវត្តភារកិច្ចទាំងអស់ជាបន្ទាន់ទៀតផង។ ហេតុដូច្នេះ ដើម្បីបញ្ចប់ឲ្យបានភារកិច្ចផង និងលើកកំពស់គុណភាពនៃការហ្វឹកហ្វឺនផង គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានតំបន់សមុទ្រកងទ័ពជើងទឹកលេខ២ តែងតែផ្តោតសំខាន់លើការដឹកនាំបញ្ជា និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការឃោសនាការអប់រំ ការលើកកម្ពស់ភាពចាស់ទុំនយោបាយដល់កម្មាភិបាល និងយុទ្ធជនគ្រប់រូប។

leftcenterrightdel
ការអប់រំយុទ្ធជនអំពីនយោបាយ និងប្រពៃណីប្រយុទ្ធរបស់អង្គភាព

 

ចាប់តាំងពីពេលបានបង្កើតឡើងមកម៉្លេះ (នាថ្ងៃទី១៩ មីនា ឆ្នាំ ២០០៩) គណៈកម្មាធិការបក្ស និងថ្នាក់ដឹកនាំបញ្ជាការដ្ឋានគ្រប់ជាន់ថ្នាក់បានធ្វើយ៉ាងល្អនូវភារកិច្ចអប់រំនយោបាយ សតិអារម្មណ៍ ជួយធ្វើឲ្យស្មារតីកម្មាភិបាល យុទ្ធជននឹងនរចិត្ត អង្គភាពរឹងមាំ និងមានការប្តេជ្ញាចិត្ត សម្រេចឲ្យបានភារកិច្ចទាំងឡាយយ៉ាងមោះមុត។

គណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់ជាន់ថ្នាក់នៃអង្គភាពបានកំណត់នូវគោលការណ៍បញ្ជាណែនាំក្នុងការរៀបចំផែនការ កម្មវិធី កម្មវត្ថុសម្រាប់ការឃោសនា អប់រំ ចាត់តាំង និងការបែងចែកភារកិច្ចឱ្យបានច្បាស់លាស់ដល់ថ្នាក់ដឹកនាំគ្រប់រូប ធានាបាននូវការដឹកនាំយ៉ាងតឹងរឹងរបស់គណៈកម្មាធិការបក្សចំពោះភារកិច្ច និងដំណាក់កាលនីមួយៗ។ យល់ច្បាស់ និងវាយតម្លៃយ៉ាងត្រឹមត្រូវពីស្ថានភាពជាក់ស្តែងរបស់អង្គភាព មើលឃើញច្បាស់ពីភាពខ្លាំង ភាពទន់ខ្សោយ និងនិន្នាការនៃការប្រែប្រួលនៃសតិអារម្មណ៍នៃកម្មាភិបាល យុទ្ធជនដើម្បីចាត់រាល់វិធានការដោះស្រាយបញ្ហាប្រឈមទាំងអស់បានទាន់ពេលវេលា និងប្រសិទ្ធភាព ជាពិសេសចំពោះរាល់អង្គភាពដែលទទួលបន្ទុកការត្រៀមប្រយុទ្ធ ការយាមល្បាតជាដើម។

គណៈកម្មាធិការបក្ស មេបញ្ជាការគ្រប់ជាន់ថ្នាក់នៃបញ្ជាការដ្ឋានតំបន់មុទ្រកងទ័ពជើងទឹកលេខ២តែងតែធ្វើបច្ចុប្បន្នភាពខ្លឹមសារ និងទម្រង់ នៃកម្មវិធីអប់រំនយោបាយ សតិអារម្មណ៍ ឲ្យសមស្របតាមមុខងារ ភារកិច្ច ស្ថានភាពជាក់ស្តែងរបស់អង្គភាព។ អាស្រ័យហេតុនោះ គណៈកម្មាធិការបក្ស និងមេបញ្ជាការនៃអង្គភាពនានាតែងតែជ្រើសរើសយកខ្លឹមសារអប់រំនយោបាយយ៉ាងដិតដល់ជាក់លាក់ទៅនឹងការងារជាក់ស្តែងនៅតាមអង្គភាពចំណុះនានា។

ចំពោះតម្រូវការលើកកម្ពស់ភាពចាស់ទុំនយោបាយរបស់កងទ័ព អង្កភាពបានរៀបចំការសិក្សា រៀនសូត្រឱ្យបានស៊ីជម្រៅ និងអនុវត្តនូវរាល់សេចក្តីសម្រេចចិត្តរបស់បក្សយ៉ាងតឹងរឹង ហើយបន្តលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការងារបក្ស ការងារនយោបាយ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងនានានៃការផ្លាស់ប្តូរថ្មីការអប់រំនយោបាយនៅអង្គភាពមូលដ្ឋាន។ អង្គភាព ស្ថាប័ន នាវា ត្រូវតែពង្រឹងការអប់រំអំពីបេសកកម្ម កាតព្វកិច្ច និងពង្រឹងជំនឿចំពោះយុទ្ធជនម្នាក់ៗ។ ជាពិសេសក្នុងកិច្ចការការពារអធិបតេយ្យភាពសមុទ្រ និងកោះ អង្គភាពតែងតែប្រឈមមុខនឹងស្ថានភាពដ៏លំបាក ស្មុគស្មាញ គ្រោះធម្មជាតិ និងអាកាសធាតុដូចជាព្យុះ រលកខ្លាំងជាដើម ហេតុនោះគណៈកម្មាធិការបក្ស មេបញ្ជាការអង្គភាពគ្រប់រូបជានិច្ចបញ្ជាឱ្យអង្គភាពចំណុះនានាបញ្ជ្រាបការយល់ដឹងអំពីការទទួលខុសត្រូវ និងភាពក្លាហាន និងស្មារតីហ៊ានលះបង់គ្រប់យ៉ាងដើម្បីបុព្វហេតុការពារអធិបតេយ្យភាពសមុទ្រ និងកោះនៃមាតុភូមិ។

ប្រឈមមុខនឹងរាល់ផលប៉ះពាល់អវិជ្ជមានទាំងឡាយពីបរិស្ថានសង្គម គណៈកម្មាធិការបក្ស មេបញ្ជាការគ្រប់ជាន់ថ្នាក់នៃតំបន់សមុទ្រកងទ័ពជើងទឹកលេខ២ តែងតែម្ចាស់ការក្នុងការផ្សព្វផ្សាយយ៉ាងសកម្មអំពីរាល់សកម្មភាព គំរូ ទង្វើល្អៗរបស់កងទ័ពជើងទឹកសំដៅតម្រង់សតិអារម្មណ៍ និងសាធារណមតិបានទាន់ពេលវេលាទៅដល់យុទ្ធជន និងកម្មាភិបាលម្នាក់ៗមុននឹងព្រឹត្តិការណ៍សំខាន់ៗ បញ្ហាស្មុគស្មាញ និងរសើបទាំងអស់ដែលកើតមានជាយថាហេតុ ព្រមទាំងដឹកនាំកម្លាំងមានសមត្ថកិច្ចប្រឆាំងនឹងការមួលបង្កាច់ ការបំភ្លៃការពិត ការផ្តល់ព័ត៌មានមិនពិតតាមប្រព័ន្ធអ៉ីនធឺណិត ...

ឆ្លងកាត់រយៈពេល ១០ ឆ្នាំនៃការចាប់បដិសន្ធិ និងការរីកធំធាត់នោះ តំបន់សមុទ្រកងទ័ពជើងទឹកលេខ២ តែងតែរួបរួមគ្នាសាមគ្គី បង្កើនកម្លាំងប្រយុទ្ធដើម្បីសម្រេចបានភារកិច្ចទាំងអស់ប្រកបដោយជោគជ័យ៕

បកប្រែដោយ Minh Trung