leftcenterrightdel
កម្មាភិបាល យុទ្ធជននៃនាវាឆ្មាំសមុទ្រលេខ ៨០០២ ដឹកប្រជាជនជាង ៦៦០ នាក់ទៅកាន់កោះ Ly Son ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី

លោកវរសេនីយ៍ឯក Le Phuc Tien ប្រធានខុទ្ទការល័យច្បាប់ តំបន់កងកម្លាំងឆ្មាំសមុទ្រលេខ ២ បានឲ្យដឹងថា នៅថ្ងៃធម្មតា កងឆ្មាំសមុទ្រប្រចាំការបានធ្វើការយ៉ាងនឿយហត់ហើយនោះគឺនៅបណ្តាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ការយាមល្បាតកាន់តែពិបាកនឿយហត់ទ្វេជាពីរដង ដោយសារក្នុងរយៈពេលនេះ ពួកឧក្រិដ្ឋជននៅសមុទ្រ មានសកម្មភាពកាន់តែញឹកញាប់ជាង។

leftcenterrightdel
កងកម្លាំងឆ្មាំសមុទ្រតំបន់លេខ ២ ផ្តល់អំណោយជូនអ្នកនេសាទ

ក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី កងកម្លាំងឆ្មាំសមុទ្រតំបន់លេខ ២ បានផ្តល់អំណោយជូនអ្នកនេសាទដែលទទួលបុណ្យចូលឆ្នាំថ្មីនៅសមុទ្រ។ អំណោយតិចតូចទាំងនេះមានអត្ថន័យជាច្រើនណាស់ចំពោះអ្នកនេសាទនៅលើសមុទ្រ។

leftcenterrightdel
កងកម្លាំងឆ្មាំសមុទ្រតំបន់លេខ ២  ជួយសង្គ្រោះនាវាបរទេសជួបគ្រោះថ្នាក់

បក្ស និងរដ្ឋ បានផ្តល់គ្រឿងឥស្សរិយសស្នាដៃប្រយុទ្ធថ្នាក់ទី៣ និងប័ណ្ណសរសើរជាច្រើនដល់កងកម្លាំងឆ្មាំសមុទ្រតំបន់លេខ ២។ ប៉ុន្តែ រង្វាន់ដ៏មានតម្លៃបំផុតចំពោះកងកម្លាំងឆ្មាំសមុទ្រនៅទីនេះ គឺការរក្សាសន្តិភាពនៅលើសមុទ្រ ការជួយអ្នកនេសាទនៅសមុទ្រ ការការពារបរិស្ថានធម្មជាតិ មិនឲ្យបំពុលបរិស្ថាន និងធ្វើល្អនូវការស្វែងរក និងជួយសង្គ្រោះមនុស្សនៅពេលជួបអាសន្ន៕

បកប្រែដោយ Huyen Trang