leftcenterrightdel
 
leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃកងពលតូចលេខ ១៤៦ បញ្ជូនអំណោយឡើងនាវាដើម្បីជូនដល់កម្មាភិបាល យុទ្ធជននៅលើប្រជុំកោះ Truong Sa

អនុវត្តតាមកម្មវិធី “និទាឃរដូវនៅព្រំដែន - បុណ្យចូលឆ្នាំថ្មីប្រពៃណីនៅលើកោះសមុទ្រ” ក្លឹប “យុវជនដើម្បីកោះសមុទ្រមាតុភូមិ” បានទទួលអំណោយជាង ៣,៦០០ កញ្ចប់ពីគ្រប់តំបន់នៅទូទាំងប្រទេស ដើម្បីជូនដល់កម្មាភិបាល យុទ្ធជនដែលកំពុងធ្វើភារកិច្ចនៅលើប្រជុំកោះ Truong Sa  ផ្ទះរន្ទា DK1 និងប្រជុំកោះ Tay Nam។

leftcenterrightdel
យុទ្ធជននានាត្រៀមរៀបចំទៅបំពេញការងារនៅប្រជុំកោះ Truong Sa ក្នុងក្ដីសប្បាយរីករាយ
leftcenterrightdel
តំណាងក្លឹប “យុវជនដើម្បីកោះសមុទ្រមាតុភូមិ” ជូនអំណោយដល់កម្មាភិបាល យុទ្ធជននៅលើប្រជុំកោះ Truong Sa
leftcenterrightdel
គណៈប្រតិភូខេត្ត Khanh Hoa ជូនអំណោយដល់កម្មាភិបាល យុទ្ធជននៅលើប្រជុំកោះ Truong Sa

មានប្រសាសន៍នៅកម្មវិធីនេះ លោកវរសេនីយ៍ឯក Luong Xuan Giap អនុប្រធាននយោបាយកងពលតូចលេខ ១៤៦ បានឲ្យដឹងថា អំណោយទាំងនេះមានអត្ថន័យដ៏សំខាន់ សំដៅលើកទឹកចិត្ដដល់កម្មាភិបាល យុទ្ធជននៃកងពលតូចលេខ ១៤៦  ប្រជាជន និងកងកម្លាំងនានានៅលើប្រជុំកោះ Truong Sa ផងដែរ៕

បកប្រែដោយ Huyen Trang