ក្នុងការល្បាតរួមគ្នានេះ ភាគីទាំងពីរបានទប់ស្កាត់រាល់សកម្មភាពខុសច្បាប់ ប្រឆាំងចោរសមុទ្រ ការរត់ពន្ធ ការដឹកជញ្ជូនគ្រឿងញៀន និងជនអន្តោប្រវេសខុសច្បាប់ ក៏ដូចជាការជួញដូរអាវុធ និងជាតិផ្ទុះខុសច្បាប់ផងដែរ។

leftcenterrightdel
នាវារបស់កងទ័ពជើងទឹកនៃប្រទេសទាំងពីរល្បាតរួមគ្នា (baohaiquanvietnam.vn)

 

ដោយមានការរៀបចំយ៉ាងហ្មត់ចត់ និងសហការយ៉ាងជិតស្និទ្ធរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ហេតុនេះហើយការល្បាតរួមគ្នាលើកទី ៥១ រវាងកងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកខេមរភូមិន្ទបានបញ្ចប់ប្រកបដោយជោគជ័យ។ តាមផែនការ ភាគីទាំងពីរនឹងរៀបចំការល្បាតរួមគ្នាលើកទី ៥២ នាខែកញ្ញាខាងមុខនេះ៕

បកប្រែដោយ Pham Diep