leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thu Hang

 

“វៀតណាមមានភស្តុតាងជាប្រវត្តិសាស្រ្ត និងមូលដ្ឋានច្បាប់គ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរជាតិ។ គ្រប់សកម្មភាពរបស់តៃវ៉ាន់នៅប្រជុំកោះ Truong Sa របស់ប្រទេសវៀតណាម ដោយរួមទាំងការដែលតៃវ៉ាន់បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតពីថ្ងៃទី២៣  ដល់ថ្ងៃទី ២៥ ឧសភាឆ្នាំ ២០១៨ នៅកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម បានបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពដែនដីរបស់វៀតណាមចំពោះប្រជុំកោះនេះ គំរាមកំហែងដល់សន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខនាវាចរណ៍ បង្កភាពតានតឹង និងភាពស្មុគស្មាញនៃស្ថានភាពសមុទ្រខាងកើត។

វៀតណាមជំទាស់ជាដាច់ខាត និងស្នើឱ្យតៃវ៉ាន់ មិនត្រូវធ្វើសកម្មភាពដូចនេះតទៅទៀត។

* ឆ្លើយសំណួរពីអ្នកកាសែតអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលនាពេលថ្មីៗនេះ ចិនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅប្រជុំកោះ Hoang Sa អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang ឲ្យដឹងថា៖

“នៅក្នុងប៉ុន្មានថ្ងៃពីថ្ងៃពីទី ៩ ដល់ថ្ងៃទី១២ ឧសភា ឆ្នាំ២០១៨ ចិនបានបន្តធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅលើប្រជុំកោះ Hoang Sa របស់វៀតណាម បានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះនេះ បានដើរផ្ទុយនឹងរាល់កិច្ចព្រមព្រៀងស្តីពីគោលការណ៍គ្រឹះសម្រាប់ការដោះស្រាយបញ្ហានានានៅសមុទ្ររវាងវៀតណាម និងចិន, រំលោភលើស្មារតីនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) នាំមកនូវភាពស្មុគស្មាញស្ថានភាពគឺមិនអំណោយផលដល់ដំណើរការនៃការចរចាឥឡូវនេះរវាងចិន និងអាស៊ានស្តីពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) និងថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការនៅក្នុងសមុទ្រខាងកើត។ វៀតណាមមានមូលដ្ឋានច្បាប់យ៉ាងពេញលេញ និងភស្តុតាងជាប្រវត្តិសាស្ត្របញ្ជាក់នូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរជាតិ។

វៀតណាមបានស្នើឲ្យចិនមិនឱ្យកើតមានឡើងរាល់សកម្មភាពដូចនេះសាជាថ្មីឡើយ ព្រមទាំងគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa, គោរពការយល់ឃើញរួមនៃថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជាច្បាប់អន្តរជាតិ គ្មានសកម្មភាពណាដែលបង្កើនភាពតានតឹង ភាពស្មុគស្មាញក្នុងតំបន់នោះទេ៕

បកប្រែដោយ Minh Trung