leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបថត៖ vnanet.vn)

 

វៀតណាមមានមូលដ្ឋានគតិយុត្ត និងភស្តុតាងជាប្រវត្តិសាស្រ្តគ្រប់គ្រាន់ដើម្បីអះអាងពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ដែលសមស្របនឹងច្បាប់អន្តរជាតិ។

ការដែរចិនបានបញ្ជូនយន្តហោះទំលាក់គ្រាប់បែកមកអនុវត្តរាល់សកម្មភាពធ្វើការហ្វឹកហ្វឺនដូចជាការចុះចត និងការហោះឡើងនៅប្រជុំកោះ Hoang Sa របស់វៀតណានោះ គឺបានបំពានយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះនេះ ហើយដើរផ្ទុយពីកិច្ចព្រមព្រៀងស្តីពីរាល់គោលការណ៍ជាមូលដ្ឋានក្នុងការដឹកនាំដោះស្រាយបញ្ហាដែលកើតមានឡើងនៅសមុទ្ររវាងវៀតណាម និងចិន បំពានទៅលើសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើតរវាងអាស៊ាន និងចិន (DOC) ប៉ះពាល់យ៉ាងអវិជ្ជមានដល់ដំណើរការចរចា សំដៅកសាងឡើងក្រមប្រតិបត្តិ COC រវាងអាស៊ាន និងចិន។ ប្រការទាំងនេះបាននាំមកនូវភាពតានតឹង អស្ថិរភាពក្នុងតំបន់ និងគ្មានផលប្រយោជន៍ចំពោះការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត។

វៀតណាមស្នើឲ្យចិនត្រូវតែបញ្ឈប់ភ្លាមៗនូវរាល់សកម្មភាពដែលបានរៀបរាប់ខាងលើ មិនត្រូវបានធ្វើយោធូបនីយកម្ម គោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពរបស់ វៀតណាមចំពោះប្រជុំកោះ Hoang Sa គោរពយ៉ាងម៉ឺងម៉ាត់លើបណ្តាកិច្ចព្រមព្រៀងស្តីពីរាល់គោលការណ៍ជាមូលដ្ឋានក្នុងការដឹកនាំដោះស្រាយបញ្ហាកើតមានឡើងនៅសមុទ្ររវាង វៀតណាម និងចិន សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើតរវាង អាស៊ាន និងចិន (DOC) បង្កើតឡើងបរិយាកាសអំណោយផលសម្រាប់ការរក្សាបរិយាកាសប្រកបដោយសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់៕

 

បកប្រែដោយ Minh Trung