leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម(រូបថត៖ vnanet.vn)

 

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថា៖ សាជាថ្មីម្តងទៀត វៀតណាមសូមបញ្ជាក់ថា វៀតណាម មានភស្តុតាងជាប្រវត្តិសាស្រ្តគ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ស្របច្បាប់នឹងច្បាប់អន្តរជាតិ។ វៀតណាម មានការបារម្ភយ៉ាងខ្លាំងចំពោះរាល់ព័ត៌មានដែលបានលើកឡើងខាងលើ និងអះអាងថា សកម្មភាពធ្វើយោធាភាវូបនីយកម្មណាក្តីដែលក្នុងនោះរួមទាំងការពង្រាយកាំជ្រួចនៅប្រជុំកោះ Truong Sa របស់វៀតណាមគឺជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa ហើយដើរផ្ទុយនឹងគោលការណ៍ជាមូលដ្ឋានក្នុងការរកដំណោះស្រាយបញ្ហាកើតមានឡើងនៅសមុទ្ររវាងវៀតណាម និងចិន ហើយនិងបំពានលើសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើតរវាងអាស៊ាន និង ចិន (DOC) និងនាំឲ្យមានភាពតានតឹង អស្ថិរភាពក្នុងតំបន់ រួមទាំងជះឥទ្ធិពលអាក្រក់លើការខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសចូលរួមការចរចាលើក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC)។

វៀតណាមស្នើឲ្យភាគីចិនក្នុងនាមជាមហាប្រទេសក្នុងតំបន់ និងលើពិភពលោកគប្បីតែបង្ហាញឲ្យឃើញការទទួលខុសត្រូវក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត និងការមិនធ្វើយោធាភាវូបនីយកម្ម ដកចេញសព្វាវុធបានពង្រាយខុសច្បាប់នៅបណ្តាតំបន់ដែលក្រោមអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ៕

 

បកប្រែដោយ Minh Trung