leftcenterrightdel
ប្តីប្រពន្ធលោក Nguyen Van Hung (ស្តាំ) ជាកម្មករនៃក្រុមទី ៥ និងប្ដីប្រពន្ធរបស់លោក A Kao - គ្រួសារទទួលឧបត្ថម្ភពីគ្រួសារលោក Nguyen Van Hung យោងតាមគោលនយោបាយ "ភ្ជាប់គ្រួសារ" របស់ក្រុមហ៊ុន 78 

លោក H’Rach Lao ប្រធានគណៈកម្មាធិការប្រជាជនឃុំ Mo Ra បានអោយដឹងថា៖ នៅពេលមុនឃុំ Mo Rai គឺជាឃុំមួយក្រីក្រនៅតាមព្រំដែន  ប៉ុន្តែនៅសព្វថ្ងៃនេះ ភូមិនានាមិនត្រឹមតែសម្បូររុងរឿងប៉ុណ្ណោះទេ ថែមទាំងមានប្រព័ន្ធរដ្ឋបាល និងការពារជាតិដ៏រឹងមាំទៀតផង។

លោកវរសេនីយ៍ត្រី Nguyen Hong Lam នាយកក្រុមហ៊ុនលេខ៧៨ ឲ្យដឹងថា នៅឆ្នាំកន្លងមក ក្រុមហ៊ុនទទួលប្រាក់ចំណូលបាន ១,៤០៧ ពាន់លានដុង និងមានប្រាក់ចំណេញ ១៦ ពាន់លានដុង ផ្ដល់ការងារធ្វើឲ្យពលកររាប់ពាន់នាក់ដោយមានប្រាក់ចំណូលជាមធ្យម ៦ លានដុង/ម្នាក់/ខែ។

មានឱកាសទៅទស្សនាបណ្ដាក្រុមផលិតកម្ម យើងបានដឹងថា សព្វថ្ងៃនេះ អ្នកភូមិក៏ជាកម្មកររបស់ក្រុមហ៊ុន។ រួមជាមួយនោះ ហេដ្ឋារចនាសម្ព័ន្ធក៏បានសាងសង់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិ សន្តិសុខនៅឃុំទាំងមូល។ ជាពិសេស យើងអាចឃើញបានមនោសញ្ចេតនាជិតស្នទ្ធដូចបងប្អូនរវាងកម្មកររបស់ក្រុមហ៊ុនលេខ៧៨៕

បកប្រែដោយ Thuy Anh