leftcenterrightdel
ស្តូបរូបសំណាកលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap (រូបថត៖ vnanet.vn)

លោកវរសេនីយ៍ទោ Nguyen Thanh Giang អនុប្រធាននយោបាយកោះ Son Ca បានឲ្យដឹងថា៖ “រាល់សកម្មភាពសុទ្ធតែត្រូវបានយើងខ្ញុំរៀបចំឡើងនៅក្បែស្តូបរូបសំណាកលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ដើម្បីលើកកំពស់ការអប់រំទឹកចិត្តស្នេហាជាតិ និងការគោរពចំពោះលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap”។

មុននោះ ពិធីបំផុសចលនាដាំដើមឈើ ដើម្បីនឹករំលឹកលោកប្រធានហូជីមិញ ក៏ត្រូវបានរៀបចំឡើងនៅក្បែស្តូបរូបសំណាកលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ដែរ។

leftcenterrightdel
យុទ្ធជននៅលើកោះ Son Ca សំរាកលំហែនៅក្បែស្តូបរូបសំណាកលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap

កោះ Son Ca មើលហាក់បីដូចជាឧទ្យានមួយនៅលើផ្ទៃសមុទ្រ ដោយមានដើមឈើខៀវស្រងាត់ជាច្រើន ឆ្នេរខ្សាច់ពណ៌លឿង និងផ្កាថ្មដ៏ស្អាត។ ប៉ុន្តែរូបភាពស្អាតបំផុត គឺរូបភាពនៃយុទ្ធជនទ័ពជើងទឹក ដែលកំពុងការពារសមុទ្រ កោះរបស់មាតុប្រទេសប្រកបដោយសន្តិភាព។

លោកវរសេនីយ៍ទោ Pham Van Tho ប្រធាននយោបាយកោះ Son Ca បានចែករំលែកថា “ឧទ្យានស្តូបរូបសំណាកលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ស្រស់ស្អាតជាប្រចាំអាស្រ័យដោយមានការថែទាំរបស់យុទ្ធជននានា”។ ឧទ្យាននេះបានក្លាយទៅជា ទីកន្លែងមួយសម្រាប់យុទ្ធជននៅលើកោះ Son Ca ផ្តល់មនោសញ្ចេតនា ជំនឿជាក់ ដើម្បីការពារយ៉ាងមាំមួននូវអធិបតេយ្យភាពដែនសមុទ្រ កោះរបស់មាតុប្រទេស៕

បកប្រែដោយ Huyen Trang