leftcenterrightdel
អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong រួមជាមួយសិក្សានុសិស្សជួបការលំបាកលំបិននៅឃុំ Sin Thau (រូបថត៖ vnanet.vn)

ក្នុងជំនួបការងារជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនឃុំ Sin Thau លោកស្រី Tong Thi Phong បានសំដែងនូវក្តីរីករាយចំពោះសមិទ្ធិផលដែលគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនឃុំ Sin Thau សម្រេចបានក្នុងរយៈពេលកន្លងមក។ ឃុំ Sin Thau គឺជាឃុំជាប់ព្រំដែនដ៏ពិសេសមួយរបស់វៀតណាម ដែលជាប់ព្រំប្រទល់ជាមួយប្រទេសចិន និងប្រទេសឡាវ។ ក្នុងប៉ុន្មានឆ្នាំកន្លងមក ថ្នាក់ដឹកនាំមូលដ្ឋានបានថែទាំជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ។ បងប្អូនជនជាតិភាគតិចនៅក្នុងតំបន់បានសាមគ្គី រួមគ្នារក្សាព្រំដែន និងការពារមាតុភូមិ។ ក្នុងឱកាសនេះ លោកស្រី Tong Thi Phong និងថ្នាក់ដឹកនាំខេត្ត Dien Bien បានជូនអំណោយដល់អ្នកឃុំ Sin Thau និងអង្គាសបានទឹកប្រាក់ជាង ១០០ លានដុងដើម្បីជួយឧបត្ថម្ភមូលនិធិជំរុញការសិក្សារបស់ឃុំ Sin Thau ផងដែរ។

leftcenterrightdel
អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ថតរូបទុកជាអនុស្សាវរីយ៍ជាមួយកម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនលេខ ៣១៧ A Pa Chai (រូបថត៖ vnanet.vn)

ក្នុងឱកាសមកសួរសុខទុក្ខកម្មាភិបាល និងយុទ្ធជនប៉ុស្តិ៍ការពារព្រំដែនលេខ ៣១៧ A Pa Chai លោកស្រី Tong Thi Phong បានលើកសរសើរចំពោះស្នាដៃដែលកម្មាភិបាល និងយុទ្ធជនការពារព្រំដែនសម្រេចបានក្នុងការរក្សាសន្តិសុខនៅតំបន់ព្រំដែន រួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់បន្ទាត់ព្រំដែន និងបង្គោលតម្រុយព្រំដែននៅក្នុងតំបន់៕

បកប្រែដោយ Huyen Trang