នៅលើកោះ Truong Sa ធំ ក្រុមការងារបានស្ដាប់របាយការណ៍អំពីលទ្ធផលហ្វឹកហ្វឺន ការត្រៀមប្រយុទ្ធជាស្រេច ការកសាងអង្គការបក្ស កសាងអង្គភាព និងលទ្ធផលនៃការទប់ទល់នឹងគ្រោះមហន្ដរាយ ព្រមទាំងការត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​វៀត​ណាម​របស់កងទ័ព និងប្រជាជននៅលើកោះ។

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Luong Cuong សួរសុខទុក្ខកម្មាភិបាល និងយុទ្ធជននៅលើកោះ Truong Sa

ក្នុងឱកាសនេះដែរ លោកឧត្ដមសេនីយ៍ឯក Luong Cuong បានជូនដំណឹងអំពីស្ថានការណ៍ជាតិ និងអន្ដរជាតិ ជាពិសេសគឺសមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម;  ភាពជោគជ័យក្នុងកិច្ចការបរទេសរបស់បក្ស រដ្ឋ; ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងធានានូវសុខុមាលភាពសង្គម។ ទន្ទឹមនឹងនោះ លោកឧត្ដមសេនីយ៍ឯក Luong Cuong ក៏បានជូនដំណឹងអំពីលទ្ធផលនៃកិច្ចការយោធា ការពារជាតិសម្រាប់ឆ្នាំ ២០១៧ និងទិសដៅ ឆ្នាំ ២០១៨ និងឆ្នាំបន្ដទៀត។ ព្រមទាំងលោកប្រធានអគ្គស្នងការនយោបាយមានបំណងចង់ឲ្យកម្មាភិបាល យុទ្ធជន និងប្រជាជននៅលើស្រុកកោះ Truong Sa បន្ដលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន សាមគ្គីភាព ការហ្វឹកហាត់ លត់ដំ ត្រៀមប្រយុទ្ធជាស្រេច ការពារអធិបតេយ្យភាព កោះសមុទ្ររបស់មាតុភូមិដោយរឹងមាំ។​ ក្រៅពីនេះលោកឧត្ដមសេនីយ៍ឯក Luong Cuong ជូនពរកងទ័ព និងប្រជាជននៅលើកោះ Truong Sa ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមមានសុខភាពល្អ សុភមង្គល និងសម្រេចគ្រប់ភារកិច្ច​នៅឆ្នាំ ២០១៨។

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Luong Cuong និងក្រុមការងារនៃគណៈកម្មាធិការបក្សយោធាមជ្ឈិមអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីវៀតណាមដល់កម្មាភិបាល និងយុទ្ធជននៅកោះ Truong Sa

គួររំលឹកថា នៅថ្ងៃដដែល ក្រុមការងារនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសបានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីវៀតណាមដល់កម្មាភិបាល យុទ្ធជននៅផ្ទះរន្ទា DK1.12 និងផ្ទះរន្ទា DK1.15 នៃកងវរសេនាតូច DK1 (តំបន់លេខ ២ កងទ័ពជើងទឹក) ផងដែរ៕

បកប្រែដោយ Pham Diep