leftcenterrightdel
រូបភាពឧទាហរណ៍ ( thannien.vn)

នៅកោះ Da Tay ក្រុមការងារបានប្រគល់អំណោយរបស់អង្គការ និងបុគ្គល ដែលផ្ញើជូនកម្មាភិបាល និងយុទ្ធជននៅលើកោះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី វៀតណាម នាពេលខាងមុខនេះ។ អំណោយមួយៗរួមមានអង្ករដំណើប ផ្លែឈើ បន្លែស្រស់ ប្រហិតជ្រូកៗល។ ក្នុងបរិយាកាសនៃនិទាឃរដូវខិតជិតមកដល់ កម្មាភិបាល និងយុទ្ធជននៅលើកោះបានតាក់តែងសាលប្រជុំ និងត្រៀមរៀបចំកម្មវិធីសំដែងសិល្បៈដើម្បីសំដែងជាមួយក្រុមការងារ។

គួររំលឹកថា ក្រុមការងារបានទៅសួរសុខទុក្ខ និងប្រគល់អំណោយជូនកម្មាភិបាល និងយុទ្ធជននៅលើកោះ Da Tay C ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមខិតមកជិតដល់នេះ ក្រុមការងារបានប្រសិទ្ធពរជូនកម្មាភិបាល យុទ្ធជននៅលើកោះមានសុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕

បកប្រែដោយ Pham Diep